Monday, June 22, 2020

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការចំពោះ Facebook Page ណាដែលបង្ហោះព័ត៌មានមិនពិត ដើម្បីយក Like និង Share

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ Facebook Page ទាំងឡាយណា ដែលតែងតែធ្វើសកម្មភាពបង្ហោះមិនពិត ដើម្បីគ្រាន់តែចង់បាន Like និង Share ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រំឡ និងព្រួយបារម្ភចំពោះព័ត៌មានមិនពិតទាំងអស់នោះ។ សារព្រមានចាត់វិធានការនេះ បន្ទាប់ពីមាន Facebook មួយចំនួនបានយកវីដេអូចាស់ អំពីហេតុការណ៍គ្រោះអគ្គិភ័យនៅម្ដុំវត្ដសន្សំកុសល ខណ្ឌមានជ័យ កាលពីឆ្នាំ២០១៩ យកទៅ Live ឡើងវិញ បង្កឲ្យមានការភ្ញាក់ផ្អើល និងយល់ច្រឡំពីសំណាក់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅម្ដុំវត្ដសន្សំកុសលផ្ទាល់តែម្ដង។ ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានចេញមកបដិសេធ និងប្រកាសច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិតទាំងអស់នោះផងដែរ។ ខាងក្រោមនេះ ជាខ្លឹមសារបដិសេធទាំងស្រុងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ «សេចក្តីប្រកាសបដិសេធរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះសារព័ត៌មាន និង Page មួយចំនួនដែលចង់ល្បី ចង់បានការចាប់អារម្មណ៍ និងចង់បាន Like និង Share ច្រើន បាន Live ព័ត៌មានចាស់ទាក់ទងទៅនឹងករណីអគ្គិភ័យ ដែលបានកើតឡើងតាំងពីខែសីហា ឆ្នាំ២០១៩ ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ មានការយល់ច្រឡំ។ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងចាត់វិធានការណ៍តាមច្បាប់ ចំពោះសារព័ត៌មាន ឬ Page ទាំងឡាយណាដែលតែងតែ Post, Share ព័ត៌មានមិនពិត ដែលមានបំណងបំពុលបរិយាកាសសង្គម»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...