Tuesday, June 16, 2020

លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ពាក់ព័ន្ធនឹងកំណែទម្រង់ស្ថាប័នប៉ូលិសអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ស្ដីពីការធ្វើកំណែទម្រង់ស្ថាប័នប៉ូលិស តាមរយៈសន្និសីទសារព័ត៌មានមួយ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០។ ការប្រកាសខាងលើរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងខណៈសហរដ្ឋអាមេរិក កំពុងក្រពុលមុខនឹងបាតុកម្មតវ៉ាទូទាំងប្រទេស ដែលផ្ទុះឡើងបន្ទាប់ពីបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) ត្រូវបានប៉ូលិសក្នុងទីក្រុង មីននាផូលីស (Minneapolis) យកក្បាលជង្គង់សង្កត់ករហូតដល់ស្លាប់។ ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា ការបាញ់សម្លាប់បុរសស្បែកខ្មៅម្នាក់ទៀតឈ្មោះ រ៉ាយហ្សាដ ប្រ៊ូដស៍ (Rayshard Brooks) កាលពីយប់ថ្ងៃសុក្រសប្ដាហ៍មុន ដោយប៉ូលិសនៅក្នុងទីក្រុង អាត្លង់តា (Atlanta) គឺជាហេតុការណ៍មួយដ៏រន្ធត់ និងគួរឱ្យរំខាន។ ប៉ូលិសម្នាក់នៅក្នុងទីក្រុង Atlanta ដែលបានបាញ់សម្លាប់ Rayshard Brooks ត្រូវបានបណ្ដេញចេញពីតំណែង ហើយសូម្បីតែស្នងការប៉ូលិសទីក្រុង Atlanta ក៏បាន លាលែងពីតំណែងផងដែរ។ ក៏ប៉ុន្តែលោក ដូណាល់ ត្រាំ មិនបានបញ្ជាក់លម្អិតពីបទបញ្ជាប្រតិបត្តិមួយ លើស្ដីពីការធ្វើកំណែទម្រង់ស្ថាប័នប៉ូលិស៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...