Saturday, June 20, 2020

អឺរ៉ុបចង់ប្តឹងចិនឡើងតុលាការអន្តរជាតិ ពាក់ព័ន្ធការអនុម័តច្បាប់សន្តិសុខជាតិថ្មី​លើទីក្រុងហុងកុង

(ព្រុចសែល)៖ សហភាពអឺរ៉ុបគួរតែប្ដឹងចិន ឡើងតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហូឡង់ ប្រសិនបើទីក្រុងប៉េកាំងដាក់ឱ្យអនុវត្តច្បាប់សន្តិសុខជាតិថ្មី លើទីក្រុងហុងកុងមែននោះ។ នេះបើតាមប្រភពពីសភាសហភាពអឺរ៉ុប ដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឆ្នាំ២០២០។ នៅក្នុងដំណោះស្រាយមួយ សភាអឺរ៉ុបបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥៦៥, ជំទាស់ ៣៤សំឡេង និងអនុប្បវាទ ៦២សំឡេង ដើម្បីប្រឆាំងជំទាស់នឹងច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុងដែលអឺរ៉ុប អូស្រ្តាលី និងសហរដ្ឋអាមេរិកចាត់ទុកថា នឹងបំផ្លាញដល់ស្វ័យភាពទីក្រុងហុងកុង ព្រមទាំងគោលនយោបាយប្រទេសមួយប្រព័ន្ធពីរ។ យ៉ាងណាក៏ដោយទីក្រុងប៉េកាំង និងរដ្ឋាភិបាលទីក្រុងហុងកុង បានច្រានចោលការព្រួយបារម្ភបែបនេះ ដោយអះអាងតបវិញថា ច្បាប់សន្តិសុខជាតិនេះនឹងមិនបង្កផលប៉ះពាល់អ្វីទាំងអស់ ហើយមានតែជួយពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់ទីក្រុងហុងកុងទៅវិញទេ។ គួរបញ្ជាក់ថា ដំណោះស្រាយខាងលើដដែល ក៏បានអំពាវនាវឱ្យសហភាពអឺរ៉ុប ពិចារណាពីលទ្ធភាពដាក់ទណ្ឌកម្មសេដ្ឋកិច្ចផងដែរ ដើម្បីបញ្ចុះបញ្ចូលចិនឱ្យបោះបង់ ផែនការដាក់ច្បាប់សន្តិសុខជាតិលើទីក្រុងហុងកុង។ ថ្នាក់ដឹកនាំអឺរ៉ុប និងនាយករដ្ឋមន្ត្រីចិន លោក លី ខេជាំង (Li Keqiang) គ្រោងនឹងបើកកិច្ចប្រជុំកំពូលមួយ​តាមរយៈវីដេអូខុនហ្វឺរិន នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...