Thursday, June 18, 2020

ទូតខ្មែរនៅកូរ៉ខាងត្បូង ជូនដំណឹងពីខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានចេញសេចក្តីជូនដំណឹងអំពីខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ស្តីពីវិធានការកែសម្រួលដល់អ្នកដំណើរជាពលរដ្ឋខ្មែរ ដែលកាន់លិខិតឆ្លងដែនបរទេសចូលមកកម្ពុជា ការធ្វើចត្តាឡីស័កសម្រាប់មន្រ្តីការទូត និងមន្រ្តីអង្គការអន្តរជាតិដែល មានទិដ្ឋាការប្រភេទ A និង B ។ សេចក្តីប្រកាសព័ត៌មាននោះ មានខ្លឹមសារដូចខាងក្រោម៖ ១៖ លើកលែងការតម្រូវឲ្យមានការធានារ៉ាប់រងសុខភាព (Health Insurance) និងការតម្កល់ប្រាក់ចំនួន ៣០០០ដុល្លារអាមេរិក សម្រាប់សេវាផ្សេងៗក្នុងការធ្វើតេស្ត ការធ្វើចត្តាឡីស័ក និងពិនិត្យព្យាបាលជំងឺកូវីដ១៩ ចំពោះអ្នកដំណើរជាពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស ដែលមានទិដ្ឋាការពិសេស (Visa K) ចូលមកកម្ពុជា ប៉ុន្តែតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate for Covid-19 Free) ចេញដោយអាជ្ញាធរសុខាភិបាល ទទួលស្គាល់ដោយប្រទេសសាមី ដែលបញ្ជាក់ថាគ្មានវីរុសកូវីដ១៩ និងមានសុពលភាព ៧២ម៉ោង ចាប់ពីពេលចេញដំណើរពីប្រទេសតាំងនៅ។ ២៖ ស្ថានបេសកកម្មបរទេស និងអង្គការអន្តរជាតិនៅភ្នំពេញទាំងអស់ដែលមានអ្នកការទូត និងមន្រ្តីអង្គការអន្តរជាតិចូលមកកម្ពុជា ត្រូវធានាអះអាងពីភាពអវិជ្ជមានជំងឺកូវីដ១៩ របស់អ្នកការទូត និងមន្រ្តីអង្គការអន្តរជាតិទាំងនោះ និងពីការធានាធ្វើបានត្រឹមត្រូវនូវការដាក់ចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ដោយខ្លួនឯង។ ៣៖ រាល់វិធានការផ្សេងទៀត ដែលមានចែងក្នុងសេចក្តីប្រកាសលេខ១០១ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ ស្ថិតនៅជាធរមានដដែល៕ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...