Tuesday, June 2, 2020

បង្ក្រាបទីតាំងលេងល្បែងមួយកន្លែង ឃាត់ខ្លួនមនុស្ស ១១នាក់ រឹបអូសម៉ូតូជិត៦០គ្រឿង និងមាន់ជល់១០ក្បាលនៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ

(កំពង់ធំ)៖ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទ ហើយបានឃាត់ខ្លួនមនុស្ស ១១នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់ និងគ្រាប់អាប៉ោងមួយចំនួន។ ការចុះបង្ក្រាបល្បែងស៊ីសងនោះ បានធ្វើកាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ សមត្ថកិច្ចដែលចុះក្នុងប្រតិបត្តិការបានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ ឱ្យដឹងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ថា កម្លាំងបានបានចុះឡោមព័ទ្ធទីតាំងបើកល្បែង ហើយក្រសោបយកទាំងមនុស្ស និងវត្ថុតាងបម្រើឱ្យការលេងល្បែងស៊ីសង បៀរ អាប៉ោង និងជល់មាន់នោះ។ លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាឱ្យឃាត់ខ្លួនមនុស្សមួយក្រុម មានចំនួន ១១នាក់ រឹបអូស និងដកហូតម៉ូតូគ្រប់ប្រភេទ ៥៩គ្រឿង មាន់ជល់១០ក្បាល និងគ្រាប់អាប៉ោង ៦គ្រាប់ផងដែរ។ តាមការរាយការណ៍ថា ការបើកល្បែងជល់មាន់ លេងបៀរ អាប៉ោង និងល្បែងនានាទៀត នៅទីនេះ គឺកើតមានរយៈពេលយូរដែរហើយ ប៉ុន្តែទើបដឹងដល់សមត្ថកិច្ច និងឈានដល់ការបង្ក្រាប នៅក្នុងថ្ងៃនេះ ដើម្បីអនុវត្តតាមគោលនយោបាយភូមិ ឃុំ សុវត្ថិភាព ឱ្យមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាលបានដាក់ចុះឱ្យអនុវត្តនាពេលកន្លងមក។ លោកបានបញ្ជាក់ថា ក្រោយការបង្ក្រាប មនុស្សទាំង១១នាក់ ម៉ូតូ ៥៩គ្រឿង មាន់ជល់ និងគ្រាប់ឡុកឡាក់ ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធីច្បាប់៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...