Monday, May 25, 2020

WHO មិនអាចស្រមៃចេញនោះទេនូវការដកខ្លួនរបស់សហរដ្ឋអាមេរិក និងថាការចោទប្រកាន់របស់លោក ត្រាំ គឺជាការយល់ខុសទាំងស្រុង

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងអំពីទំនាក់ទំនងយូរឆ្នាំរវាងសហរដ្ឋអាមេរិក និងស្ថាប័នសុខាភិបាល អន្តរជាតិនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដើរចេញនិងឈប់ផ្តល់ថវិកាជារៀងរហូត ហើយ WHO បានក៏ បានបន្តច្រានចោលការចោទប្រកាន់របស់លោក ត្រាំ មកលើខ្លួនផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។ មន្រ្តីជាន់ខ្ពស់របស់ WHO លោក Stewart Simonson បាននិយាយដូច្នេះថា «សហរដ្ឋអាមេរិក យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ១៩០២មក គឺជាអ្នកដឹកនាំនៅក្នុងវិស័យសុខភាពសាធារណៈទូទាំងសកលលោក ហើយខ្ញុំមិនអាចនឹកស្រមៃចេញនោះទេនូវ ស្ថានភាពដែលអាមេរិក មិនស្ថិតក្នុង WHO និងមិនជួយជ្រោមជ្រែងស្ថានប័នអន្តរជាតិនេះតទៅទៀត»។ លោក Simonson បានបន្តថា WHO និងសហរដ្ឋអាមេរិក ត្រូវបានផ្សារភ្ជាប់គ្នាទំនាក់ទំនងជាមួយគ្នាតាំងតែពីដើមមកម្ល៉េះ ហើយ WHO ទទួលបានអត្ថប្រយោជន៍ជាច្រើនពីក្តីសប្បុរសយ៉ាងធំធេងរបស់ប្រជាជនអាមេរិក ហើយលោកបានសម្តែងការកោតសរសើរចំពោះការ ជួយគាំទ្រផ្នែកបច្ចេកទេសមិនអាចគណនាបាន ដែលសហរដ្ឋអាមេរិកតែងតែបានផ្តល់ឲ្យនាពេលកន្លងមក។ ពាក់ព័ន្ធទៅនឹងការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ នៅក្នុងលិខិតមួយច្បាប់ដែលបានផ្ញើមកកាន់ WHO នាពេលថ្មីៗនេះវិញ លោក Simonson បានចាត់ទុកវាថា ជាការយល់ខុសទាំងស្រុង។ ក្នុងលិខិតនោះ លោក ត្រាំ បានចោទ WHO និងចិនថា បានរួមគ្នាលាក់ព័ត៌មាន សំខាន់ជុំវិញភាពធ្ងន់ធ្ងរនៃការរាតត្បាត COVID-19 នៅក្នុងប្រទេសចិន ជាទីដែលជំងឺនេះបានលេចឡើងដំបូងបំផុត និងថាចិនឆ្លើយតប យឺតយ៉ាវចំពោះ COVID-19 និងគ្រប់គ្រងស្ថានការណ៍មិនបានល្អ ហើយលោក ត្រាំ បានទាមទារឲ្យ WHO បង្ហាញឯករាជ្យភាពពីចិន។ គួរជម្រាបថា ឆ្លើយតបចំពោះការចោទប្រកាន់នោះ មន្រ្តីជាន់ខ្ពស់ WHO ខាងលើ បានលើកឡើងយ៉ាងដូច្នេះ «វាពុំមានហេតុផលសមស្រប អ្វីដែល WHO ត្រូវលាក់កំបាំងព័ត៌មានឡើយ ព្រោះការធ្វើបែបនោះ ពុំត្រូវនឹងគោលការណ៍របស់យើងទេ។ គោលការណ៍របស់ពួកយើងគឺ ធ្វើការ ប្រកាសអាសន្ន នៅពេលដែលភស្តុតាងគ្រប់គ្រាន់បង្ហាញថាគួរតែធ្វើយ៉ាងដូច្នោះ ហើយវាគឺជាអ្វីដែលប្រមុខ WHO លោក Tedros បានធ្វើចំពោះវិបត្តិ COVID-19»៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...