Thursday, May 7, 2020

Mike Tyson ត្រៀមឡើងសង្វៀនជាថ្មី ក្រោយចប់ COVID-19 ទាំងមានវ័យ៥៣ឆ្នាំទៅហើយ

(មេលប៊ិន)៖ អតីតកីឡាករប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក Mike Tyson អាចនឹងវិលចូលទីលានជាថ្មីដែលទទួលបានតម្លៃខ្លួន ១លានដុល្លារ ក្រោយបញ្ហាជំងឺ COVID-19 ស្ងប់ស្ងាត់ទៅវិញ។ បុរសវ័យ ៥៣ឆ្នាំ Tyson ត្រូវបានគេផ្គូផ្គងឲ្យប្រកួតទល់នឹងកីឡាករណូវេហ្សេឡង់ Sonny Bill Williams ក្នុងកម្មវិធីប្រកួតសប្បុរសធម៌ដែលនឹងត្រូវធ្វើឡើងនៅប្រទេសអូស្រា្តលី។ គូប្រជែង Williams ដែលជាអតីតកីឡាបាល់បោះដ៏ល្បី១រូបរបស់ប្រទេសណូវេហ្សេឡង់ និងធ្លាប់ប្រកួតប្រដាល់សកលជាលក្ខណៈអាជីពចំនួន ៧ដង និងឈ្នះទាំងអស់ និងបានក្លាយជាជើងឯកប្រចាំប្រទេស និងឈានដល់ឈ្នះខ្សែក្រវាត់ WBA ទម្ងន់ធ្ងន់ថែមទៀតផង។ ចំណែកឯក Mike Tyson ដែលមានកម្ពស់ ១.៧៨ម៉ែត្រ មុនចូលនិវត្តន៍ពីអាជីពប្រដាល់កាលឆ្នាំ២០០៥ ដោយធ្លាប់ប្រកួតបាន ៥៨ដង ឈ្នះ៥០ដង ចាញ់ ៦ដង និងទុកជាមោឃៈ ២ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់នៅលើសង្វៀនបានចំនួន ៤៤ដង៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...