Tuesday, May 5, 2020

មេដឹកនាំអឺរ៉ុប ជប៉ុន និងកាណាដា សន្យាបរិច្ចាគទឹកប្រាក់ជាង «៨ពាន់លានដុល្លារ» ដើម្បីស្រាវជ្រាវរកវ៉ាក់សាំងប្រឆាំង COVID-19 ដោយគ្មានការប្រកួតប្រជែង!

(ព្រុចសែល)៖ មេដឹកនាំពិភពលោកនៅថ្ងៃចន្ទសប្ដាហ៍នេះ បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ មិនមែនការប្រកួតប្រជែងឡើយ ក្នុងការស្រាវជ្រាវផលិតវ៉ាក់សាំងប្រឆាំង COVID-19 ខណៈពួកគេបានសន្យាថា នឹងបរិច្ចាគប្រាក់ ៧.៥ពាន់លានអឺរ៉ូ (៨.១ពាន់លានដុល្លារ)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០។ ការសន្យាខាងលើធ្វើឡើងនៅក្នុងវេទិការៃអង្គាសប្រាក់ តាមវីដេអូខុនហ្វេរិន រៀបចំឡើងដោយមេដឹកនាំអឺរ៉ុប រួមជាមួយជប៉ុន និងកាណាដា។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយេន (Ursula von der Leyen) បានបញ្ជាក់ថា វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុត ដែលអាចកម្ចាត់ COVID-19 ហើយប្រមុខអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស (Tedros Adhanom Ghebreyesus) ក៏បានសម្តែងការសាទរ ចំពោះការរៃអង្គាសនេះប្រាក់នេះផងដែរ ព្រោះជាទង្វើបង្ហាញពីសាមគ្គីភាពជាសកល។ ប៉ុន្តែទន្ទឹមគ្នា វេទិការៃអង្គាសប្រាក់តាមវីដេអូខុនហ្វេរិន មិនមានវត្តមានក្រុមអ្នកតំណាង មកពីភាគីសហរដ្ឋអាមេរិកនោះឡើយ។ គួរជម្រាបថា បើតាមលោកស្រី Ursula von der Leyen ទឹកប្រាក់ ៧.៥ពាន់លានអឺរ៉ូ មាន៤ពាន់លានអឺរ៉ូ នឹងត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍវ៉ាក់សាំង, ២ពាន់លានអឺរ៉ូ ផ្ដោតលើការស្រាវជ្រាវសម្រាប់ការព្យាបាល និង១.៥ពាន់លានអឺរ៉ូ សម្រាប់ការធ្វើតេស្ដ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...