Saturday, May 30, 2020

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ក្រដាសប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច និងលើកទឹកចិត្ដ ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ

(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ របស់សមាគមគាំទ្រគំនិតផ្តួចផ្តើម របស់ធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល។ នេះបើតាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ។ ចេញសេចក្ដីថ្លែងការណ៍ បានបញ្ជាក់ទៀតថា សមាគមសូមដាក់ចេញ នូវសេចក្ដីថ្លែងការណ៍ ដូចខាងក្រោម សម្រាប់សមាជិកទាំងអស់ ក្នុងការអនុវត្ត ព្រមទាំងផ្សព្វផ្សាយ ជូនដល់សាធារណជន ដើម្បីជ្រាបជាព័ត៌មាន៖ * ១៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការបញ្ជាក់ចំពោះសាធារណជន ឲ្យបានជ្រាបថា ក្រដាស ប្រាក់១ដុល្លារ ២ដុល្លារ និង៥ដុល្លារ នៅតែបន្តទទួលយកតាមតម្លៃសេដ្ឋកិច្ច។ * ២៖ ជាមួយគ្នានេះដែរ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមចូលរួមលើកទឹកចិត្តដល់សាធារណជន ឲ្យប្រើប្រាស់ប្រាក់រៀល ដែលជារូបិយបណ្ណជាតិ៕ ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...