Saturday, April 4, 2020

ករណីឆ្លង COVID-19 នៅទូទាំងប្រទេសជប៉ុន កើនដល់ ៣,១៤២នាក់ ក្នុងនោះ៨៩នាក់ស្លាប់ និង១,១៣៣នាក់ជាសះស្បើយ

(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុនបានប្រកាសថា ករណីឆ្លងសរុបនៃជំងឺ COVID-19 បានកើនឡើងដល់ ៣,១៤២ករណីហើយ នៅទូទាំងប្រទេសដីកោះមួយនេះ ក្នុងនោះអ្នកជំងឺ ៨៩នាក់បានបាត់បង់ជីវិត និង ១,១៣៣នាក់ជាសះស្បើយ គិតត្រឹមព្រឹកថ្ងៃសៅរ័ ទី០៤ ខែមេសា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ សម្រាប់តំបន់ដែលកើតមានករណីឆ្លង COVID-19 ច្រើនជាងគេនោះគឺ ទីក្រុងតូក្យូមាន ៧៧៣ករណី, ទីក្រុងអូសាកា ៣៤៦ករណី, ខេត្តឈីបា ២១០ករណី និងខេត្តហុកកៃដូ ១៩០ករណី។ បច្ចុប្បន្នអ្នកជំងឺ ៧៣នាក់កំពុងស្ថិតនៅក្នុងអការរោគធ្ងន់ធ្ងរ និងត្រូវជួយសង្គ្រោះបន្ទាន់។ គួរបញ្ជាក់ថា អភិបាលទីក្រុងតូក្យូកាលពីថ្ងៃសុក្រម្សិលមិញនេះ បានជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ ដាក់ប្រទេសជប៉ុនទៅក្នុងគ្រាអាសន្ន ដើម្បីកុំឲ្យមានការផ្ទុះករណីឆ្លង COVID-19 ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែកន្លងមកនេះលោក អាបេ ហាក់ពិបាកក្នុងការសម្រេចចិត្ត ក៏ព្រោះតែវាបង្កផលប៉ះពាល់អវិជ្ជមាន ដ៏ធំធេង លើសេដ្ឋកិច្ចប្រទេសជាតិ ដែលកំពុងយ៉ាប់យ៉ឺនស្រាប់ទៅហើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...