Wednesday, April 15, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន និងជប៉ុនដែលផ្តល់ជំនួយដល់កម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយដល់កម្ពុជាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣ ស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ដែលកិច្ចប្រជុំអាស៊ានបូក៣គឺជាកិច្ចប្រជាជុំអាស៊ានទាំង១០ប្រទេស បូកដៃគូ៣ទៀត រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា ជាក់ស្តែង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជូនក្រុមគ្រូពេទ្យជំនាញប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ទាំងស៊ីវិលនិងយោធាមកជួយកម្ពុជា រួមទាំងសម្ភារៈបរិក្ខារពេទ្យ និងម៉ាស់ ខណៈដែលរដ្ឋាភិបាលជប៉ុនគ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ២០លានដុល្លារអាមេរិក ដែលនឹងផ្តោតលើការទិញសម្ភារៈបរិក្ខារពេទ្យ ថ្នាំ និងរថយន្តសង្រ្គោះបន្ទាន់ជាដើម៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...