Monday, February 17, 2020

ក្រសួងសុខាភិបាលចិន៖ ចំនួនអ្នកឆ្លងវីរុស COVID-19 នៅតាមបណ្តាខេត្ត-តំបន់ក្រៅពី Hubei ធ្លាក់ចុះ១៣ថ្ងៃជាប់ៗគ្នា

(ប៉េកាំង)៖ ក្រសួងសុខាភិបាលចិននាថ្ងៃចន្ទនេះបានឲ្យដឹងថា ចំនួនករណីឆ្លងថ្មីៗនៃវីរុស COVID-19 នៅក្រៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចកណ្តាល នៃការផ្ទុះរាលដាលជំងឺនេះនៅតែបន្តធ្លាក់ចុះ ដោយគិតមកទល់ពេលនេះគឺ ១៣ថ្ងៃជាប់ៗគ្នាហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងថ្ងៃអាទិត្យម្សិលមិញករណីថ្មីៗនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមខេត្ត និងតំបន់ស្វយ័តចំនួន ៣០ ទៀតរបស់ចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) មានចំនួន ១១៥នាក់ ដែលនេះជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបទៅនឹង ៨៩០ករណី កាលពីថ្ងៃទី០៣ ខែមករា និង ១១៦ករណីកាលពីថ្ងៃទី១៥ ខែកុម្ភៈ។ សម្រាប់នៅក្នុងខេត្ត Hubei វិញកាលពីថ្ងៃអាទិត្យ មានការរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១,៩៣៣នាក់ ដែលធ្វើឲ្យចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងខេត្តនេះកើនដល់ ៥៨,១៨២នាក់តែឯងប៉ុណ្ណោះ។ គួរជម្រាបថា បើតាមតួលេខចុងក្រោយពីអាជ្ញាធរចិន មនុស្សសរុបចំនួន ១,៧៧០នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ហើយករណីឆ្លងបានកើនដល់ ៧០,៥៤៨នាក់ នៅទូទាំងខេត្តនិងតំបន់ស្វយ័តទាំង៣១ នៅក្នុងប្រទេសចិន។ ទន្ទឹមគ្នានេះអ្នកជំងឺសរុបកើនដល់ ១០,៨៤៤នាក់បានជាសះស្បើយឡើងវិញ ក្រោយ ១,៤២៥នាក់បន្ថែមទៀតទើបតែបានចាកចេញពីមន្ទីរពេទ្យ កាលពីអាទិត្យម្សិលមិញ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...