Friday, December 6, 2019

ប្រទេសឆែកទិញប្រព័ន្ធមីស៊ីលអ៊ីស្រាអែល Iron Dome ចំនួន៨គ្រឿងក្នុងតម្លៃ១២៥លានដុល្លារ

(ហ្សេរុយសាឡឹម)៖ ក្រសួងការពារជាតិឆែកបានចុះកិច្ចព្រមព្រៀងជាមួយសមភាគីអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបញ្ជាទិញប្រព័ន្ធរ៉ាដាការពារមីស៊ីលមានឈ្មោះថា អាយអឺន ដូម (Iron Dome) សរុបចំនួន០៨គ្រឿងក្នុងតម្លៃ១២៥លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ២០១៩។ ប្រព័ន្ធការពារមីស៊ីលដែលទិញពីអ៊ីស្រាអែលខាងលើនេនះ នឹងត្រូវដាក់បញ្ចូលទៅក្នុងកងការពារអាកាសឆែក ដែលមានប្រព័ន្ធជើងទម្របាញ់រ៉ុក្កែតស្រាប់។ បន្ថែមពីនេះវាក៏ស្របទៅតាមបទដ្ឋាននៃកិច្ចការពារដែនអាកាស សមស្របជាមួយអ្វីប្រទេសឆែក និងអង្គការ NATO មានរួមគ្នា។ តាមរយៈកិច្ចព្រមព្រៀង ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងប្រាក (Prague) តម្លៃ ១២៥លានដុល្លារខាងលើនេះ អ៊ីស្រាអែលនឹងត្រូវប្រគល់ទំនិញឲ្យឆែក ជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិឆែកលោក លូបូមឺ ម៉េតណា (Lubomir Metnar) បានចាត់ទុកការទិញប្រព័ន្ធរ៉ាដាការពារមីស៊ីលខាងលើនេះ គឺជាការបង្កើនសមត្ថភាពកងទ័ពអាកាស ហើយវាក៏ជាការចាប់ផ្តើមកាត់បន្ថយការពឹងផ្អែក លើប្រព័ន្ធការពារមីស៊ីលពីមុនៗ ដែលខ្លួនធ្លាប់ទិញពីរុស្ស៊ីផងដែរ។ ប្រព័ន្ធមីស៊ីល Iron Dome គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតសព្វាវុធអ៊ីស្រាអែល រ៉ាហ្វាអ៊ែល (Rafael) ដែលមានជំនួយពីសហរដ្ឋអាមេរិក។ ចំពោះប្រព័ន្ធមីស៊ីលខាងលើនេះ អ៊ីស្រាអែលបានចាប់ផ្តើមប្រើប្រាស់តាំងតែ ពីឆ្នាំ២០១១ ហើយសមត្ថភាពជាក់ស្តែងរបស់វា គឺត្រូវបានគេមើលឃើញយ៉ាងច្បាស់រួចទៅហើយ តាមរយៈការជាស្ទាក់ចាប់មីស៊ីលរាប់រយ ដែលត្រូវបានបាញ់ពីតំបន់ហ្គាហ្សា និងប្រទេសស៊ីរី សំដៅមកអ៊ីស្រាអែល ជាមួយហ្នឹងរយៈចម្ងាយចាប់ពី៤ ទៅ៧០គីឡូម៉ែត្រ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...