ក្នុងរយៈពេលជា២០ឆ្នាំកន្លងទៅនេះ ប្រជាជនកម្ពុជា ពិត ជា មានមោទនភាពបំផុត បានរស់ក្នុងសន្តិភាព ស្ថិរ ភាព និងការអភិវឌ្ឍជាតិ ហើយភាពក្រីក្ររបស់ប្រជាជនកម្ពុជាត្រូវបានកាត់បន្ថយជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏រឹងមាំប្រកបដោយចីរភាពលើមាគ៌ាប្រជាធិបតេយ្យសេរីពហុ ប ក្ស និងការពារអធិបតេយ្យជាតិរបស់ខ្លួន។ ប៉ុន្តែ សន្តិ ភាព និងអធិបតេយ្យជាតិកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ បាននិងកំពុងត្រូវបានយាយីដោយកត្តាទាំងក្នុងស្រុកផង និងកត្តាពីខាងក្រៅស្រុកផងដែរ។
ក្នុងបុព្វហេតុដើម្បីសុខសន្តិភាព និងអធិបតេយ្យជាតិ រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនបាននិងកំពុងប្តេជ្ញា ទោះបីក្នុងតម្លៃណាក៏ដោយ គឺត្រូវថែរក្សា និងការពារឱ្យខាងតែបានដាច់ខាតនូវសុខសន្តិភាព និងអធិបតេយ្យជាតិ ដែលប្រជាជនកម្ពុជាទាំងមូលបានចាត់ទុកជាមាសសុទ្ធដែលត្រូវរកបានដ៏ពិបាកនោះ។
តើប្រជាជនកម្ពុជាទាំងមូលសុខចិត្តបណ្តាយឱ្យ មាន ការ បាត់បង់សុខសន្តិភាពនិងអធិបតេយ្យជាតិរបស់ខ្លួនដោ យសារតែការជ្រៀតជែ្រករបស់បរទេសឬទេ?
ដោយមិនគិតពីរយៈពេលជាងប្រាំរយឆ្នាំ ឬជាងបីរយឆ្នាំ ក្នុងប្រវត្តិសាស្រ្តបែកបាក់និយាយជារួម និងសង្រ្គាមក្នុងស្រុកជាងពីរទសវត្យចុងក្រោយនិយាយដោយឡែក ប្រជាជនកម្ពុជាបានបាត់បង់សន្តិភាព អធិប តេយ្យជាតិរបស់ខ្លួនដោយសារតែការជ្រៀតជ្រែករបស់បរទេស ដែល ជាមូលហេតុបានទាញទម្លាក់ប្រជាជនកម្ពុជា និងជាតិមាតុភូមិទាំងមូលឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល និងក្តីមហន្តរាយដ៏គួរឱ្យឈឺចាប់ និងមហាសោកស្តាយបំផុត។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គម និងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តមានផ្លូវ ថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន វត្ត និងបញ្ញាវ័ន្តត្រូវបានកំទេច និងបំផ្លាញស្ទើរគ្មានសល់។
ថ្វីត្បិត មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីសក្នុងឆ្នាំ ១៩៩១ ជាមួយនឹងការវិលត្រឡប់មកវិញ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលបានផ្តល់មកវិញនូវរបបរាជានិយមទី២ ប្រជាធិបតេយ្យសេរី ពហុបក្ស ក៏កម្ពុជាមិនទាន់ទទួលបាននូវសុខសន្តិភាពពេញលេញទាំងស្រុងនោះទេ។ ក៏ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ ក្នុងឆ្នាំ១៩៩៨ បានប្រែក្លាយប្រទេសកម្ពុជា ដែលមានតំបន់ត្រួតត្រាពីរ មួយភាគធំគ្រប់គ្រងដោយរដ្ឋាភិបាលស្របច្បាប់ និងមួយភាគតូចគ្រប់គ្រងដោយអតីតខ្មែរក្រហម ហៅថា កម្ពុជាប្រជាធិប តេយ្យ ដែលជាភាគីមួយក្នុងជម្លោះបានដកខ្លួនចេញពីការបោះឆ្នោតរៀបចំដោយអាជ្ញាធរនៃអង្កការសហប្រជា ជាតិ ហៅថា អ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣។ ជោគជ័យនៃនយោបាយឈ្នះឈ្នះបានធ្វើឱ្យបងប្អូនអតីតខ្មែរក្រហមបានវិលត្រឡប់ចូលរួមរស់ក្នុងសហគមន៍ជាតិវិញ ហើយ ដែលបានប្រែក្លាយប្រទេសកម្ពុជាទាំងមូលឱ្យមានសន្តិភាព ឯកភាពទឹកដី និងឯកភាពទាំងស្រុង ក្នុងដើមឆ្នាំ១៩៩៩ រហូតមក។
បន្ទាប់មកជា មួយនឹងសុខសន្តិភាព បានបង្កលក្ខណៈដ៏អំណោយផលដល់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ ជាមួយនឹងទស្សនវិស័យ និងចក្ខុ វិស័យទូលំទូលាយគ្រប់ជ្រុងជ្រោយ ក្នុងយុទ្ធសាស្រ្តត្រី កោណក្នុងអាណត្តិទី២ ក្នុងការកែទម្រង់គ្រប់វិស័យសំខាន់ៗ រាប់ទាំងការកែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់ គ្រងហិរញ្ញវត្ថុ និងអភិបាសលកិច្ច។ល។ ដើម្បីធានាកំណើនសេដ្ឋកិច្ចនិងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចប្រកប ដោយស្ថិរភាព និងអត្រាអតិផរណាទាបដែលអាចគ្រប់ គ្រងបាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា។ ឈរលើការធានាបាននូវសន្តិភាព និងជោគជ័យក្នុងការអនុវត្តយុទ្ធសាស្រ្តត្រីកោណ ក៏បានក្លាយជាឱកា សមាសមួយទៀត គឺរដ្ឋាភិបាលកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រមុខដឹកនាំបានឈានដល់ដំណាក់កាលថ្មីក្នុងការពង្រីកយុទ្ធសាស្រ្តចតុកោណថែមទៀត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយជាងមុន នូវ កម្មវិធីនយោ បាយ និងគោលនយោបាយច្បាស់លាស់បំផុត ដែលបានផ្តល់នូវស្ថានភាពសេដ្ឋកិច្ចមួយរឹងមាំ ប្រកបដោយស្ថិរភា ព ហើយដែលអាចធន់នឹងវិបត្តិទាំងពីខាងក្នុង និងខាង ក្រៅ ជាអាទិ៍ដោយសង្រ្គាមពាណិជ្ជកម្មរវាងអាមេរិក និងចិននាពេលបច្ចុប្បន្ន។
សន្តិភាពជាឱកាសមាស ដែលបានប្រែក្លាយយុទ្ធសាស្រ្តចតុកោណឱ្យទៅជាឧបករណ៍គោលនយោ បាយដ៏មាន ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដែលអាចធន់នឹងហានិ ភ័យ ឬ វិបត្តិពីខាងក្នុង និងពីអន្តរជាតិ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងការធានាបានម៉ាក្រូសេដ្ឋកិច្ចប្រកប ដោយស្ថិរភាព ក្នុងរង្វ ង់៧%ក្នុងមួយឆ្នាំៗ និងអត្រាអតិផ រណាទាប ហើយដែលផ្លែផ្កាទាំងនេះ បានធ្វើឱ្យផលិត ផលសរុបក្នុងស្រុកសម្រាប់មនុស្សៗបានកើនឡើងដល់ ១៧០៦ដុល្លារ ក្នុងឆ្នាំ២០១៩ ធៀបនឹង១៥៦៣ដុ ល្លារ អាមេរិក ក្នុងឆ្នាំ២០១៨ ហើយ ភាព ក្រីក្ររបស់ប្រជាជន ត្រូវបានព្យាករណ៍ថា ធ្លាក់ចុះមកក្នុងរង្វង់ក្រោម ៩% សម្រាប់ឆ្នាំ២០១៩នេះផងដែរ។
ជាការពិតបំផុត សន្តិភាព បានធ្វើប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមបំផុត លើជោគវាសនារបស់ខ្លួន ដោយត្រូវ ការពារអធិបតេយ្យជាតិរបស់ខ្លួន ហើយកម្ពុជា គឺជារដ្ឋអធិបតេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ប្រទេ ស មានសិទ្ធិអំណាចអនុវត្តច្បាប់របស់ ខ្លួនក្នុ ងដែនអធិបេតយ្យរបស់ខ្លួន ដោយមិនត្រូវមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការរំលោភបំពាន លើឯករាជ្យ និងសិទ្ធិអធិបតេយ្យជាតិរបស់ខ្លួនពីសំណាក់បរទេសណាមួយបានឡើយ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា ទោះបីក្នុងតម្លៃ ណាក៏ដោយក៏ត្រូវការពារឱ្យបានគង់វង់នូវសន្តិភាព និងអធិបតេយ្យជាតិ។ លោក នាយករដ្ឋមន្រ្តីធ្លាប់បញ្ជាក់ថា «កុំយកអធិបតេយ្យជាតិ ទៅដូរជាមួយនឹងជំនួយ កុំយកសន្ដិភាពរបស់ប្រទេស ទៅ ដូរជាមួយនឹងជំនួយ។ ឥឡូវចង់អ្នកណាចាត់ការកម្ពុ ជាតាមវិធីណា ចាត់ការចុះ។ តែកម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន។បើកម្ពុជាអនុវត្តច្បាប់កម្ពុជាមិនបានផង ចាំបាច់ទៅធ្វើជាកម្ពុជាធ្វើអី ចាំបាច់ធ្វើជាប្រទេសមួយធ្វើអី?»
ក្នុងអតីតកាល អធិបតេយ្យកម្ពុជាត្រូវបានបរទេសរំលោ ភបំពាន និងជ្រៀតជ្រែក ដែលជាមូលហេតុនាំឆ្ពោះទៅរកការផ្លាស់ប្តូររបបដឹកនាំ និងទាញឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមក្នុងទសវត្យឆ្នាំ១៩៧០។ ឥឡូវនេះ ប្រវត្តិសាស្រ្តចាស់ ជាមួយនឹងជម្លោះផលប្រយោជន៍ ក្នុងភូមិសាស្រ្តនយោបាយរបស់មហាអំណាចដដែលៗ បានឆ្លៀតយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ធ្វើជាលេសជ្រៀតជ្រែកការងារផ្ទៃក្នុងប្រទេសក្រីក្រដូចជាប្រទេសកម្ពុជាសារជាថ្មី ដោយមិនបានខ្វល់ពីការអនុវត្តច្បាប់ ការពារនូវសុខសន្តិភាព និងអធិប តេយ្យជាតិរបស់រដ្ឋមួយ។
ក្នុងប្រធានបទសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានគូសបញ្ជាក់ថាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺពេញនិយមហើយ សម្រាប់ការជ្រៀតជ្រែករបស់ប្រទេសធំ ប្រទេសមានលុ យទៅលើប្រទេសក្រីក្រ។ ឥឡូវនេះ សិទ្ធិមនុស្ស និងប្រ ជា ធិបតេយ្យ នៅស៊ីរី នៅលីប៊ី នៅអ៊ឺរ៉ាក់ នៅយេម៉ែន វាយ៉ាងម៉េចទៅហើយ? ក្នុងឋានៈជារដ្ឋអធិបតេយ្យ ជាការ ពិតបំផុត កម្ពុជាមិនឱនក្បាលយកអធិបតេយ្យដូរយកជំនួយជាមួយនឹងការជ្រៀតជ្រែកពីបរទេសណាឡើយ។
វាពិតជាគួរឱ្យសោកស្តាយដែលកន្លងមកបរទេសមួយ ចំនួន បានយកការ វិនិច្ឆ័យ ក្នុង ផ្លូវ អវិជ្ជមានមកលើរដ្ឋា ភិ បាល ដោយសារតែ ពួកគេ មិន ពេញ ចិត្តនឹង ការ កម្ចាត់ ក្រុម អ្នកប្រឆាំង ដែលបានព្យាយាមបង្កើតបដិវត្តពណ៌នាំឆ្ពោះរកការផ្លាស់ប្តូររបបដឹកនាំ ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងមាគ៌ាប្រជាធិបតេយ្យ ព្រមទាំងប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនដែលជាម្ចាស់ឆ្នោត ម្ចាស់ជោគវាសនានៃប្រទេសជាតិខ្លួន។ ជាការពិត ប្រជាធិបតេយ្យត្រូវគោរពគោលការណ៍នីតិរដ្ឋ ហើយចំណាត់ការ របស់ សម ត្ថ កិច្ច និង តុលាការ គឺជាដំណើរការតាមនីតិវិធីតុលាការសុទ្ធ សាធ ដែលបានអនុវត្តទៅលើ ក្រុម អ្នកប្រឆាំង រួមទាំង អង្គការក្រៅរដ្ឋាភិបាល មួយចំនួន ដើម្បី គេចផុត ពី ការ ជ្រៀត ជ្រែ ត ពី ខាងក្រៅដែល អាច នាំ ឲ្យ កម្ពុជា ធ្លាក់ ក្នុង ភ្លើងសង្គ្រាមដូច អតីតកាល ។ ក្នុងន័យនេះ កម្ពុជាត្រូវម្ចាស់ការលើជោគវាសនារបស់ខ្លួន កម្ពុជាត្រូវប្រឹងរស់ ហើយងើបឈរឡើងដើម្បីការ ពារ ឯករាជ្យ និងអធិបតេ យ្យជាតិ ពិសេសការពារសន្តិភាព ដើម្បីការអភិវឌ្ឍជាតិមាតុភូមិឱ្យមានការរីកចម្រើន វិបុលភាព និងភាពរុង រឿង។
ជារួម សម្រាប់កម្ពុជា សន្តិភាពនិងអធិបតេយ្យជាតិ គឺជាមាសសុទ្ធ ដែលទោះបីក្នុងតម្លៃណាក៏ដោយ ក៏ត្រូវ តែការ ពារដាច់ខាតពីការរំលោភបំពានពីខាងក្នុងស្រុក និងខាង ក្រៅស្រុក ហើយស្ថានការណ៍ បច្ចុប្បន្ននេះ ជា ដំណាក់ កាល ដ៏ សំខាន់ និង ចាំបាច់ ជាង ពេលណា ទាំងអស់ ដែល ត្រូវ រួមគ្នា ការពារសន្តិភាព និង អធិប តេយ្យ ជាតិ។ ដូច្នេះ ប្រទេសមានច្បាប់ គ្រួសារមានវិន័យ កម្ពុជាជារដ្ឋអធិប តេយ្យ មានរដ្ឋធម្មនុញ្ញជាច្បាប់កំពូល ហើយរដ្ឋាភិបាលមានកាតព្វកិច្ចធម្មានុរូបភាព និងនីត្យានុកូលភាព ក្នុងការអនុវត្តច្បាប់ដើម្បីការពារសន្តិភាព និងអធិបតេយ្យជាតិរបស់ខ្លួនឱ្យបានគង់វង់ដាច់ខាត៕
ដោយ៖ ឡុង បូរិតា


0 comments