កំពងឆ្នាំង៖ កងកម្លាំង ប្រជាការពារ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ១១០០នាក់និមន្ត និងទៅទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺដោយឥតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តទីក្រុងអ៊ូសាន នៃសាធារណរដ្ឋកូរ៉េ នៅមណ្ឌលសុខភាពពង្រ ស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងរយ:ពេលពីរថ្ងៃគឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងទិដ្ឋភាពនោះ ក៏មានការសហការសម្របសម្រួលពីក្រុមការងារខេត្ត ការងារស្រុក មន្ទីរពេទ្យបង្អែកខេត្ត អាជ្ញាធរខេត្ត ស្រុក ប្រជាការពារ មណ្ឌលសុខភាពពង្រ និងសហភាពសហព័ន្ធឃុំពង្រផងដែរ។
គូសបញ្ជាក់ថា ប្រភេទជម្ងឺដែលបានពិនិត្យ និងព្យាបាលនោះរួមមាន៖ ជម្ងឺភ្នែក វះកាត់ដំុំគីស ឬដុំពក ជម្ងឺសន្លាក់ ធ្មេញ ជម្ងឺទូទៅ និងជម្ងឺសរសៃប្រសាទ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ក៏បានឧបត្ថម្ភកុំព្យូទ័រយួរដៃពីរគ្រឿង និងសម្ភារ:បរិក្ខាពេទ្យមួយចំនួនជូនដល់មណ្ឌលសុខភាពពង្រ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀត៕


0 comments