Monday, November 18, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការបន្ធូរបន្ថយទោស និងការបិទបញ្ចប់ការស៊ើបសួរគឺជានីតិវិធីរបស់តុលាការ ពុំមែនជាការដោះលែងនោះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបន្ធូរបន្ថយទោស និងការបិទបញ្ចប់ការស៊ើបសួរ ដើម្បីបញ្ជូនទៅជំនុំជម្រះគឺជានីតិវិធីរបស់តុលាការមានសមត្ថកិច្ច មិនមែនរួចទោសដូចការលើកឡើងរបស់បុគ្គលមួយចំនួននោះឡើយ។ លោកបន្តថា ព្រះមហាក្សត្រ ក៏មិនអាចប្រោសព្រះរាជទាន លើកលែងទោសឲ្យកើតនោះដែរ ដរាបណាតុលាការ មិនទាន់កាត់ទោសរួចរាល់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នីតិវិធីរបស់តុលាការគឺជាដំណើរការយូរ និងទាមទារនូវពេលវេលា៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...