Thursday, November 4, 2021

ក្រសួងមហាផ្ទៃ ព្រមានមិនចុះបញ្ជីឱ្យ «គណបក្សកម្ពុជានិយម» របស់ លោក យ៉ែម បុញ្ញឫទ្ធិ បើមិនកែសម្រួលលក្ខន្តិកៈ និងរៀបចំ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹមត្រូវ (Video inside)

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានព្រមានថា ខ្លួននឹងមិនចុះបញ្ជីឱ្យ គណបក្សកម្ពុជានិយម របស់ លោក យ៉ែម បុញ្ញឫទ្ធិ នោះឡើយ បើគណបក្សនេះ មិនកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និងរៀបចំ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ។ នេះបើតាមលិខិតសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីី. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្នុងលិខិតផ្ញើទៅកាន់ លោក យ៉ែម បុញ្ញឫទ្ធិ តំណាងស្ថាបនិក គណបក្សកម្ពុជានិយម សម្តេចបានបញ្ជាក់ដូច្នេះថា៖ ក្រសួងមហាផ្ទៃបានទទួលរួចហើយ នូវសំណើសុំចុះឈ្មោះ «គណបក្សកម្ពុជានិយម» ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ តាមលិខិត ដូចចុះក្នុងយោងខាងលើ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា គណៈកម្មាធិការ បណ្តោះអាសន្នគណបក្សកម្ពុជានិយម ពុំបានភ្ជាប់មកជាមួយនូវ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ស្របតាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានទម្រង់ ន ការសរសេរទុកចន្លោះទំនេរចោលក្នុងទំព័រ ជាច្រើន ត្រង់ជំពូក និងផ្នែកនីមួយៗ នៃលក្ខន្តិកៈ និងខ្លឹមសារក្នុង ប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមានដូចខាងក្រោម៖ * ប្រការ៩ ប្រការ១៧ ប្រការ២០ ប្រការ២៥ ប្រការ៣០ ប្រការ៣៤ ប្រការ៤១ និងប្រការ៤៣ នៃ លក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ * ប្រការ២០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្ស នយោបាយ។ * ប្រការ៤៩ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២៧ នៃច្បាប់ស្តីពីគណបក្ស នយោបាយ។ លើមូលដ្ឋានដូចបានគូសបញ្ជាក់ជូនខាងលើ ក្រសួងមហាផ្ទៃ បានស្នើឱ្យ គណបក្សកម្ពុជានិយម ត្រូវកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និងត្រូវរៀបចំនូវ «កម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស» ឱ្យបានត្រឹម ត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយឡើងវិញ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិតជូនដំណឹងជាកំហិត។ ក្នុងករណីមិនអនុវត្ត តាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិនអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ឡើយ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...