Friday, November 22, 2019

អតីតប្រធានាធិបតីបូលីវី៖ បញ្ហាបច្ចេកទេសឧទ្ធម្ភាគចក្រដែលដឹករូបខ្ញុំ គឺជាការប៉ុនប៉ងធ្វើឃាត

(ម៉ិចស៊ីកូ)៖ អតីតប្រធានាធិបតីបូលីវី លោក Evo Morales បានអះអាងថា បញ្ហាបច្ចេកទេសកើតឡើងលើឧទ្ធម្ភាគចក្រគ្រឿង ដែលដឹករូបលោកកាលពីខែតុលាកន្លងទៅ គឺជាការប៉ុនប៉ងសម្លាប់រូបលោក និងមិនមែនជាឧបទ្ទវហេតុឡើយ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។ ការលើកឡើងខាងលើរបស់ លោក Morales ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខ ជាមួយអតីតប្រធានាធិបតីអេក្វាឌ័រ លោក Rafael Correa តាមកញ្ចក់ទូរទស្សន៍ RT ជាភាសាអេស្ប៉ាញ ក្នុងសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Morales បានគូសបញ្ជាក់ដូច្នេះថា៖ «មុនដំបូង ខ្ញុំគិតថាវាគឺជាឧបទ្ទវហេតុ ប៉ុន្តែពេលនេះខ្ញុំហ៊ានធានាថាវាជាការប៉ុនប៉ងសម្លាប់រូបខ្ញុំ»។ លើសពីនេះទៅទៀត អតីតប្រធានាធិបតីបូលីវីរូបនេះ ក៏ទម្លាក់ការទទួលខុសត្រូវនៃការប៉ុនប៉ងធ្វើឃាតរូបលោកទៅលើ ឧត្ដមសេនីយកងទ័ពអាកាស លោក Jorge Gonzalo Terceros Lara និង លោក Luis Fernando Camacho ដែលលោក ផ្ទាល់ចោទថាជាមេរដ្ឋប្រហារផងដែរ។ គួរជម្រាបថា លោក Evo Morales ដែលបានកាន់អំណាចអស់១៤ឆ្នាំ និងបច្ចុប្បន្នកំពុងរស់នៅជ្រកកោនក្នុងប្រទេសម៉ិចស៊ីកូ បានលាលែងចេញពីតំណែងជាប្រធានាធិបតីបូលីវី កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីផ្ទុះបាតុកម្មទ្រង់ទ្រាយធំដែល​ប្រឆាំងនឹងការជាប់ឆ្នោតរបស់លោកកាលពីខែតុលា។ លោក Morales បានចាត់ទុកស្ថានការណ៍នេះថា ជាការធ្វើរដ្ឋប្រហារ។ ក្រោយការលាលែងរបស់លោក Morales លោកស្រី Anez បានប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីស្តីទីដោយពុំបានឆ្លង កាត់ការបោះឆ្នោតសម្រេចពីសភាឡើយ ហើយ​លោកស្រីបានសន្យាថា នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សាជាថ្មី ក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...