Thursday, November 14, 2019

ភាគច្រើនអ្នកគាំទ្រលោក ត្រាំ នៅតែបន្តគាំទ្រលោក ដោយមិនខ្វល់ពីរឿងស៊ើបអង្កេតទម្លាក់ពីតំណែង

(វ៉ាស៊ីនតោន)៖ ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានបញ្ចេញមតិថា ការចាប់ផ្តើមនីតិវិធីស៊ើបអង្កេតដើម្បីទម្លាក់ លោក ត្រាំ ពីអំណាច ដោយគណបក្សប្រជាធិបតេយ្យ នឹងគ្មានផ្លូវផ្លាស់ប្តូរទស្សនៈរបស់ពួកគេ ចំពោះប្រធានាធិបតីអាមេរិករូបនេះឡើយ។ នេះបើតាមការដក ស្រង់ ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក Joe D'Ambrosio ដែលរស់នៅរដ្ឋ Pennsylvania បាននិយាយថា លោកនៅតែមានការគាំទ្រចំពោះលោក ដូណាល់ ត្រាំ ដោយមិន ខ្វល់ការនីតិវិធីស៊ើបអង្កេតរបស់បក្សប្រជាធិបតេយ្យនោះទេ។ រីឯលោក Quincy Murphy ដែលរស់នៅរដ្ឋ Michigan បានបញ្ជាក់ថា វានឹង មិនអាចកែប្រែឲ្យរូបលោកចាត់ទុកលោក ដូណាល់ ត្រាំ ជាបុគ្គលដែលមិនស័ក្តិសមនឹងកាន់តំណែងជាប្រធានាធិបតីឡើយ ហើយលោក បានសង្កត់ធ្ងន់ថា អ្វីៗដែលលោក ត្រាំ បាននិងកំពុងធ្វើគឺដើម្បីតែផលប្រយោជន៍របស់សហរដ្ឋអាមេរិក។ ជាមួយគ្នាដែរ ប្រជាជនអាមេរិក មួយចំនួនទៀតដែលជាអ្នកគាំទ្រលោក ត្រាំ បានលើកឡើង នីតីវីធីនេះនឹងគ្មានផ្តល់លទ្ធផលបានការអ្វីឡើយ នៅទីបញ្ចប់។ គួរជម្រាបថា សវនាការពាក់ព័ន្ធនីតិវីធីស៊ើបអង្កេតដើម្បីទម្លាក់លោក ត្រាំ ចេញពីតំណែង ត្រូវបានចាប់ផ្តើមចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ជាលើកដំបូង នាថ្ងៃពុធសប្តាហ៍នេះ។ ក្រុមមន្រ្តីបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងសភាតំណាងរាស្រ្តអាមេរិក សង្ឃឹមថាវានឹងអាចជួយ បញ្ចុះបញ្ចូលឲ្យ ប្រជាជនអាមេរិកយល់ស្របជាមួយពួកគេថា លោក ត្រាំ ស័ក្តិសមនឹងត្រូវទម្លាក់ចេញពីអំណាច។ យោងតាមការស្ទង់មតិកាលពីសប្តាហ៍ មុនរបស់ទីភ្នាក់ងារព័ត៌មាន Reuters ក្រុមអ្នកគាំទ្របក្សប្រជាធិបតេយ្យ៧៥ភាគរយឯកភាពចំពោះនីតិវីធីទម្លាក់លោក ត្រាំ ខណៈក្រុមអ្នក គាំទ្របក្សសាធារណរដ្ឋវិញគឺ៧៩ភាគរយ មិនឯកភាពឡើយ។ សម្រាប់អ្នកគាំទ្រលោក ត្រាំ ភាគច្រើន នីតិវិធីស៊ើបអង្កេតនេះ គឺគ្មានអ្វីក្រៅ តែពីជាកិច្ចប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យ ដើម្បីទម្លាក់ក៏ដូចជាកម្ចាត់ប្រធានាធិបតី ដែលពួកគេមិនអាចយកឈ្នះបានកាលពីឆ្នាំ ២០១៦ប៉ុណ្ណោះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...