Tuesday, November 5, 2019

អ្នកនាំពាក្យការពារជាតិ៖ ការអំពាវនាវបោកបញ្ឆោតរបស់មេឧទ្ទាម សម រង្ស៉ី គ្មានតម្លៃឬឥទ្ធិពលលើកងទ័ពទេ

នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចាត់ទុកថា ការអំពាវនាវបែបបោកបញ្ឆោតរបស់ទណ្ឌិត សម រង្ស៉ី មេក្រុមឧទ្ទាមក្រៅច្បាប់ឱ្យកងទ័ពផ្តាច់ខ្លួននោះនឹងមិនមានតម្លៃឬឥទ្ធិពលមកលើកងយោធពលខេមរភូមិន្ទនោះឡើយ។ លោកបានបញ្ជាក់ប្រាប់ Fresh News យ៉ាងដូច្នេះថា៖ «ការអំពាវនាវ ការបោកបញ្ឆោត ការញុះញង់របស់មេឧទ្ទាមជនក្បត់ជាតិ គ្មានតម្លៃ ឬឥទ្ធិពលអ្វីមកលើ កងយោធពលខេមរភូមិន្ទនោះទេ ព្រោះកងយោពលខេមរភូមិន្ទ បានយល់ច្បាស់អំពីតួនាទី និងភារកិច្ចរបស់ខ្លួន ដែលត្រូវប្រឆាំងចំពោះជនណាចង់មកបំផ្លិចបំផ្លាញសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា»។ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៉ី ដែលមេផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសតាមរយៈវីដេអូឃ្លីបថ្មីមួយដោយអំពាវនាវដល់កងទ័ពកម្ពុជាកុំឱ្យស្ដាប់តាមបញ្ជារបស់រាជរដ្ឋាភិបាល ហើយងាកទៅចូលរួមនឹងដំណើរមាតុភូមិនិវត្តន៍របស់លោកវិញ។ ក្នុងវីដេអូថ្មីនោះ លោក បានសន្យាដំឡើងឋានន្តរស័ក្តិ និងប្រាក់ខែ ក៏ដូចជាផ្តល់រង្វាន់ដល់កងទ័ពណាដែលចូលរួមជាមួយក្រុមរបស់លោក។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា កងទ័ពមិនត្រឹមតែមិនផ្តល់តម្លៃលើការអំពាវនាវនេះឡើយ ហើយកងទ័ពកំពុងត្រៀមខ្លួនដើម្បីកម្ចាត់ក្រុមឧទ្ទាម សម រង្ស៉ី។ លោកអះអាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ ដែលស្ម័គ្រស្មោះចំពោះប្រទេសជាតិ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការអនុវត្តបទបញ្ជារាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការកម្ទេចជនក្បត់ជាតិដោយមិនឱ្យប្រទេសកម្ពុជាមានភាពវឹកវរជាថ្មីដាច់ខាត»។ បន្ទាប់ពីមានការឆ្លើយតបនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានចំអកដល់លោកសម រង្ស៉ី និងបក្ខពួក ដែលកំពុងធ្លាក់ក្នុងគ្រោះថ្នាក់ ហើយស្ថិតនៅក្នុងភាពឯកោ។ លោក អះអាងថា៖ «អ្នកនយោបាយដែលដើរហួសបន្ទាត់ក្រហមជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិរហូតដល់តុលាការកាត់ទោសជាច្រើនករណី ពេលនេះកំពុងអស់សង្ឃឹមអស់លទ្ធភាព សូម្បីតែសកម្មជនដែលធ្លាប់គាំទ្រ ក៏បានចាកចេញមកសារភាពជាបន្តបន្ទាប់ដែរ តើមានលទ្ធភាពឯណាទៅឧបត្ថម្ភថវិកាដល់កងទ័ពនោះ? ដូច្នេះអ្វីៗដែលពួកគេបានញុះញង់គឺជាការបោកបញ្ឆោតសាធារណមតិជាតិ និងអន្តរជាតិតែប៉ុណ្ណោះ»។ សូមបញ្ជាក់ថា កងកម្លាំងទាំង៣ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ កាលពីពេលថ្មីៗនេះ បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នាដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្តរៀងៗខ្លួន ស្របពេលដែលទណ្ឌិត សម រង្ស៉ី បានប្រកាសធ្វើសកម្មភាពសម្រុកចូលប្រទេសកម្ពុជា តាមព្រំដែនថៃ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...