Thursday, October 17, 2019

បទអត្ថាធិប្បាយ «ឧក្រិដ្ឋជន សម រង្ស៊ី ងងឹតមុខ ចង់ទន់ជង្គង់នៅឯកិច្ចប្រជុំសភា IPU !»

ជារឿងដ៏អាម៉ាសបំផុតថ្មីមួយទៀត សម្រាប់ឧក្រិដ្ឋជន សម រង្ស៊ី ដែលត្រូវបានប្រធានកិច្ចប្រជុំនៃសហភាពអន្តរសភា(IPU) បណ្តេញចេញពីកិច្ចប្រជុំ ដោយលុបឈ្មោះចេញពីបញ្ជី ដែលកិច្ចប្រជុំនេះកំពុងប្រព្រឹត្តិទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នៅទីក្រុងបែលក្រាត ប្រទេសស៊ែប៊ី។ ប្រភពព័ត៌មានដែលបានផ្សព្វផ្សាយបានឱ្យដឹងថាឧក្រិដ្ឋជន សម រង្ស៊ី បានលួចបន្លំចុះឈ្មោះនៅក្នុងបញ្ជីអ្នកដែលត្រូវឡើងថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតលើកទី១៤១ ដោយសរសេរឈ្មោះរបស់ខ្លួនដាក់ត្រឹមតែ R. Sam មួយថ្ងៃមុនកិច្ចប្រជុំចាប់ផ្តើម។ ការបណ្តេញឧក្រិដ្ឋជននេះចេញពីកិច្ចប្រជុំបានដោយជោគជ័យដោយហេតុថាមានសំណើពីតំណាងគណៈប្រតិភូសភាពេញសិទ្ធិ និងស្របច្បាប់របស់កម្ពុជា ដែលបានបញ្ជាក់អំពីពិរុទ្ធភាពនៃឧក្រិដ្ឋជននេះ ដោយសាលដីកាតុលាការកម្ពុជាបានកាត់ឱ្យជាប់ទោសជាច្រើនករណី រួមបញ្ចូលទាំងទោសប្រមាថអង្គព្រះមហាក្សត្រ ជាទីគោរពសការៈរបស់ប្រជាពលរដ្ឋទូទាំងប្រទេស និងពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ ហើយដែលពេលនេះឧក្រិដ្ឋជនរូបនេះកំពុងរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចកម្ពុជា។ អាចនិយាយបានថា ពេលនេះឧក្រិដ្ឋជន សម រង្ស៊ី កំពុងងងឹតមុខ ទន់ជង្គង់ នៅច្រកចូលនៃសាលប្រជុំរបស់មហាសន្និបាតអន្តរសភា(IPU) ។ ក្រោយពីត្រូវបានប្រធាននៃកិច្ចប្រជុំមហាសន្និបាតអន្តរសភាបណ្តេញចេញ មិនឱ្យចូលរួមមក ឧក្រិដ្ឋជន សម រង្ស៊ី បានព្យាយាមលុបលាងនូវភាពអាម៉ាសរបស់ខ្លួន ដោយរត់ទៅសុំកន្លែងគេធ្វើសម្ភាសន៍នៅក្រៅវេទិកាជាមួយវិទ្យុបរទេសប្រតិកិរិយាមួយ ដើម្បីលុបលាងនូវការខកចិត្ត និងខំអួតថាខ្លួនបានចូលរួមប្រជុំដែរ ប៉ុន្តែតាមការពិតគឺស្រែកនៅក្រៅកិច្ចប្រជុំប៉ុណ្ណោះ។ មកដល់ពេលនេះ ប្រជាពលរដ្ឋបានមើលឃើញយ៉ាងច្បាស់ថា ឧក្រិដ្ឋជន សម រង្ស៊ី ថោកជាងសម្រាមទៅទៀត ព្រោះទៅដល់ទីណាក៏គ្មានប្រទេសណាគេស្វាគមន៍ទៀតដែរ។ ដោយគ្មានអន្តរជាតិស្វាគមន៍បែបនេះ នៅពេលសម្រាកនៃកិច្ចប្រជុំក្នុងរយៈពេលខ្លីនោះ ឧក្រិដ្ឋជនមុខក្រាស់រូបនេះខំទៅសំពះអង្វរប្រតិភូបរទេសមួយចំនួនឱ្យមកថតរូបជាមួយដើម្បីអួតថាខ្លួនបានជួបជាមួយតំណាងប្រទេសខ្លះដែរ ប៉ុន្តែការពិតគឺគេគ្រាន់តែមកថតរូបជាមួយប៉ុណ្ណោះ ហើយពួកគេក៏ត្រឡប់ចូលទៅក្នុងសាលប្រជុំមហាសន្និបាតវិញអស់ ដោយគ្មានលទ្ធផលអ្វីជាដុំកំភួននោះទេ។ ឧក្រិដ្ឋជនមុខក្រាស់ហួសពីការថ្លែងរូបនេះខិតខំយករូបភាពថតជាមួយបរទេសបួន ដប់នាក់ ដើម្បីផ្សព្វផ្សាយថាខ្លួនបានទៅជួបប្រជុំនៅអឺរ៉ុប និងមានគេគាំទ្រដែរ។ ជាការពិត ក្រោយពីអស់ផ្លូវក្នុងការដើរតត្រុកទៅអង្វរឱ្យអន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាល អស់ប្រសិទ្ធភាពក្នុងការឱ្យបរទេសផ្តាច់ជំនួយ គ្មាននរណាជឿលើការឃោសនាមិនឱ្យបរទេសមកវិនិយោគនៅកម្ពុជា និងចុងក្រោយនេះបង្កើតផែនការចង់ប្តូររបបរាជានិយម ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយៈការធ្វើរដ្ឋប្រហារនៅថ្ងៃ៩ ខែវិច្ឆិកា ខាងមុខនេះ តែត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទប់ស្កាត់បានទាំងស្រុងនោះ ឧក្រិដ្ឋជនមុខក្រាស់រូបនេះបានប្តូររូបភាពទៅសុំអង្វរបរទេសជួយឱ្យមានការចរចាសម្របសម្រួលវិញម្តង ប៉ុន្តែ កំហុសឆ្គងរបស់ឧក្រិដ្ឋជនរូបនេះ និងបក្ខពួកគឺបានដើរហួសបន្ទាត់ក្រហមបាត់ទៅហើយ។ ដូច្នេះ គឺមានតែការអនុវត្តនូវវិធានការច្បាប់ប៉ុណ្ណោះ ពោលបើវិលត្រឡប់មកផ្តួលរំលំរាជរដ្ឋាភិបាលតាមការប្រកាសរបស់ខ្លួន គឺដាច់ខាតត្រូវតែជាប់ពន្ទនាគារ តែបើនៅតែគេចខ្លួន នៅក្រៅប្រទេស គឺត្រូវតែបញ្ចប់ជីវិតនយោបាយរបស់ខ្លួនប៉ុណ្ណោះ ព្រោះគ្មាននរណាគេជឿតទៅទៀតឡើយ៕ ដោយ៖ ពង្ស សុក្រឹត្យ
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...