Monday, October 21, 2019

សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ កំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមឧក្រិដ្ឋជនចូលរួមផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានអះអាងថា សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់ ចំពោះក្រុមឧក្រិដ្ឋជនទាំងឡាយណាស ដែលមានគំនិតចូលរួមក្នុងផែនការ​ ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់តាមការប្រកាសរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទាមខុសច្បាប់ដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ។ ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News លោក គឹម សន្តិភាព ក៏បានបន្តក្រើនរំលឹកជាថ្មីទៅក្រុមមនុស្ស ដែលគាំទ្រឧក្រិដ្ឋជន សម រង្ស៉ី ក្នុងផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខឲ្យចូលខ្លួនទៅសារភាពទោសកំហុសដើម្បីរួចផុតពីការដាក់ទោសទណ្ឌតាមផ្លូវច្បាប់។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ចំពោះក្រុមឧក្រិដ្ឋជនទាំងនេះជាបន្តបន្ទាប់ដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ។ ការសារភាព មិនចូលរួមនឹងសកម្មភាពទាំងនេះ ជាជម្រើសតែមួយគត់ដើម្បីការពារអ្នកឲ្យរួចផុតពីទោសទណ្ឌ»។ ការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បែបនេះ បានធ្វើឡើងបន្ទាប់ពីឧក្រិដ្ឋជន សម រង្ស៉ី ធ្វើកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៉ីសេរី (RFA) ដោយបានថ្លែង និងអុចអាលប្រជាពលរដ្ឋកម្ពុជាយ៉ាងដូច្នេះថា៖ «៩ វិច្ឆិកានេះ ប្រជារាស្ត្រត្រូវតែងើបឈរ យើងទៅទាត់ផ្ទះមេភូមិ យើងទៅទាត់ស្នងការប៉ូលីស...»។ បើតាមលោក គឹម សន្តិភាព សម្តីរបស់ឧក្រិដ្ឋជន សម រង្ស៉ី គឺជាសម្តីអ្នកមានចរិតធ្វើរដ្ឋប្រហារ ដែលតែងតែពោលបែបនេះឯង។ លោកថ្លែងថា តាមរយៈសម្តីនេះ គឺជាផែនការមួយ នៃផែនការជាច្រើនទៀតរបស់ឧក្រិដ្ឋជន សម រង្ស៉ី និងបក្សពួកក្នុងការធ្វើឲ្យកើតមានរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។ សូមបញ្ជាក់ថា ឧក្រិដ្ឋជន សម រង្ស៉ី បានប្រកាសនឹងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ខាងមុខ ដើម្បីប្រឆាំងនិងផ្តួលរបបដឹកនាំដោយលោក ហ៊ុន សែន បច្ចុប្បន្ន។ ការវិលត្រឡប់នេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហាររាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...