Thursday, October 17, 2019

ធម្មយាត្រា៥ដែនដី រៀបចំពិធីដាក់បាត្រដល់ព្រះសង្ឃ ៣០.០០០អង្គ នៅទីតាំងវត្តព្រះផៃមហាមុនី ស្ថិតក្នុងខេត្តឈៀងទុង ប្រទេសមីយ៉ានម៉ា

(ឈៀងទុង, មីយ៉ាន់ម៉ា)៖ ធម្មយាត្រា៥ប្រទេស បានទៅដល់ប្រទេសមីយ៉ាម៉ាហើយ នៅថ្ងៃនេះ។ នាវេលាម៉ោង ២រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ធម្មយាត្រា៥ដែនដី នៃតំបន់ទន្លេមេគង្គ បានរៀបចំពិធីដាក់បាត្រដល់ព្រះសង្ឃជាច្រើនរហូតដល់ចំនួន ៣០.០០០អង្គ នៅទីតាំងវត្តព្រះផៃមហាមុនី ស្ថិតក្នុងខេត្តឈៀងទុង នៃសហភាពមីយ៉ានម៉ា។ ដំណើរធម្មយាត្រាលើកទី២នេះ បានបន្តដំណើរពីទីតាំងនៅស្រុកឈៀងរ៉ាយ ប្រទេសថៃ ចូលមកដល់ច្រកព្រំដែននៃសហភាព មីយ៉ាន់ម៉ា នៅតំបន់ថាខីឡេក កាលពីថ្ងៃទី២ នៃពិធីធម្មយាត្រាមិ្សលមិញនេះ។ នៅរសៀលនេះ គឺជាពិធីរាប់បាត្រដល់ព្រះសង្ឃប្រមាណ ៣០.០០០អង្គឯណោះ ពិតជាមិនធ្លាប់មានពីមុនមក នៃពិធីធម្មយាត្រាលើកទី២នេះ ក្នុងដែនដីប្រទេសទាំង៥ នៃតំបន់ទន្លេមេគង្គ រួមមាន៖ ថៃ ឡាវ មីយ៉ានម៉ា វៀតណាម និងកម្ពុជា។ បងប្អូនពុទ្ធបរិស័ទទំាងអស់ អញ្ជើញចូលរួមក្នុងពិធីនេះ ដោយសទ្ធាជ្រះថ្លាបំផុត៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...