Tuesday, October 22, 2019

កិច្ចប្រជុំការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ៩វិច្ឆិកា

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ លោក អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មការដឹកនាំទូកខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមប្រជុំការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងដើម្បីត្រៀមដឹកនាំទូកទៅចូលរួមការប្រណាំងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ក្រោមអធិបតីភាពលោក ឈិន កេតនា អនុប្រធាន អចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃ គណៈកម្មា ធិការជាតិរៀបចំបុណ្យជាតិ និ អន្តរ ជាតិ។ គួរបញ្ជាក់ផងដែរថា ទូកក្នុងខេត្តកំពង់ឆ្នាំងសរុបមានចំនូន ២៥ទូក មានទូកមកពី ស្រុកបរិបូណ៌ ចំនួន ០៣ទូក ស្រុករលាប្អៀរ ចំនួន ០៤ទូក ស្រុកកំពង់ត្រឡាច ចំនួន ០៩ទូក ស្រុកកំពង់លែង ចំនួន ១ទូក ក្រុងកំពង់ឆ្នាំង ចំនួន ១ទូក និងស្រុកជលគីរី ចំនួន ០៧ ទូក៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...