Monday, October 21, 2019

គីម លីហ្សា ស្វាគមន៍​​កូនប្រុស​ទី២ ទើប​សម្រាល

(ភ្នំពេញ)៖ អតីតតារាចម្រៀង និងតារាសម្ដែង គីម លីហ្សា ដែលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាងសម្រេចចិត្តរៀបការ សាងសុភមង្គលនៅទឹកដីប្រទេសអូស្រ្តាលីរួចមក គេសង្កេតឃើញថា ជារឿយៗ នាងតែងតែបង្ហោះរូបភាពស្និទ្ធស្នាល និងផ្អែមល្ហែម ជាមួយស្វាមីគ្រប់ទីកន្លែង។ រហូតមកដល់ពេលនេះ នាងទទួលបាននូវចំណងដៃអាពាហ៍ពិពាហ៏កូនប្រុសពីរនាក់ហើយ ព្រោះថ្មីៗនេះ ទើបសម្រាលបានកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ទៀត។ ក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ គីម លីហ្សា បានបង្ហាញរូបភាពកូនប្រុសទី២ ភ្ជាប់ជាមួយនឹងសារយ៉ាងដូច្នេះថា «សូមស្វាគមន៍កូនប្រុសពៅសម្លាញ់មកកាន់ពិភពលោកដ៏ស្រស់ស្អាតមួយនេះ​ សូមឲ្យកូនសុខភាពល្អណា»។ ទន្ទឹមនឹងការសម្រាលដោយជោគជ័យ ហើយទទួលបានកូនប្រុសម្នាក់ទៀតពេលនេះ ត្រូវបានអ្នកគាំទ្រ និងមិត្តរួមសិល្បៈជាច្រើនចូលរួមអបអរសាទរ ជាពិសេសគឺឲ្យម្តាយនិងកូនមានសុខភាពល្អតែម្តង។ ជាការកត់សម្គាល់ ចាប់តាំងពីរបានរៀបការសាងគ្រួសារ ជាមួយអនិជន នៅអូស្ត្រាលីកាលពីឆ្នាំ ២០១៣ នឹងបាន វេចបង្វិច ទៅសាងគ្រួសារ ជាមួយស្វាមី យ៉ាងមានក្ដីសុខ នៅទឹកដីអូស្ត្រាលីមក អតីតតារាសម្តែងរូបនេះ ត្រូវបានមហាជនសង្កេតឃើញថា មានសុភមង្គលជាខ្លាំង ដោយទទួលបានការថ្នក់ថ្នមយ៉ាងយកចិត្តទុកដាក់ពីស្វាមី។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងនោះទេថាកូនប្រុសទី២របស់នាងមានឈ្មោះអ្វីនោះ ខណៈកូនប្រុសទី១ ត្រូវបានគេដឹងថាមានឈ្មោះ «Nicolas»។
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...