Wednesday, September 25, 2019

ក្រសួងមហាផ្ទៃ នឹងធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ និងអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) នឹងសហការគ្នារៀបចំធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដើម្បីពិនិត្យឡើងវិញនូវចំនួនពិតប្រាកដរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានតម្កល់សំណុំលិខិត និងចុះឈ្មោះក្នុងបញ្ជីនៅក្រសួងមហាផ្ទៃ ព្រមទាំងកំពុងធ្វើសកម្មភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការធ្វើជំរឿននេះចាប់ផ្តើមអនុវត្តពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...