Tuesday, May 14, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឱ្យកាន់តែខ្លាំងក្លាថែមទៀត

នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយលោកនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់។ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការអញ្ជើញមកកាន់កម្ពុជាដែលបានឆ្លើយតបតាមការអញ្ជើញរបស់លោក ដែលចាត់ទុកថាជាទស្សនកិច្ចមួយដែលបានពង្រឹងនូវចំណងមិត្តភាព និងបង្កើតសហប្រតិបត្តិការល្អៗនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកោតសរសើរចំពោះការវិវឌ្ឍន៍ និងការរីកចម្រើនរបស់ប្រទេសនេប៉ាល់ ជាពិសេស ក្រោយការបោះឆ្នោតដោយ សេរី និងប្រជាធិបតេយ្យនៅប្រទេសនេប៉ាល់កាលពីឆ្នាំ ២០១៧ ដែលរហូតមកដល់ពេលនេះ មានសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើន។ លោក ខេ ភី សាម៉ា អូលី បានគោរពថ្លែងអំណរគុណ លោកនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញលោកនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នេប៉ាល់ មកទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណចក្រកម្ពុជា។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្រ្តីនេប៉ាល់ បានបញ្ជាក់ថា ប្រទេសយើងទាំងពីរគឺមានអរិយធម៌ និងប្រវត្តិសាស្ត្រយូរវអង្វែងដូចគ្នា ដែលដំណើរទស្សនកិច្ចនេះ លោកបានចាត់ទុក ថាជាការនាំមកនូវការជូនពរដ៏ល្អពីទឹកដី និងប្រជា ពលរដ្ឋនៃប្រទេសនេប៉ាល់ ជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់ផងដែរ។ លោក ខេ ភី សាម៉ា អូលី បានមានប្រសាសន៍ថាការបំពេញទស្សនកិច្ចរបស់លោកនាយរកដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសនេប៉ាល់កន្លងមកនេះ គឺបានធ្វើឲ្យរូបលោករីករាយយ៉ាងខ្លាំង ដូចដែលបានមកទស្សនកិច្ចនៅព្រះរាជាណចក្រកម្ពុជានាពេលនេះ ដែលទស្សនកិច្ចលើកនេះគឺជាការបើកនូវទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-នេប៉ាល់ជាពិសេសជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងដល់កម្រិតថ្មីមួយទៀត ដើម្បីពង្រីក និងពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនៃទំនាក់​ទំនង និងសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ។ លោក បានបន្ថែមទៀតថា ទំនាក់ទំនងទ្វេភាគីនេះមានសក្តានុពលខ្លាំងនៅលើគ្រប់វិស័យ ដើម្បីជំរុញអ្វីដែលប្រទេសយើងទាំងពីរកំពុងតែសហប្រតិបត្តិការជាមួយ​គ្នា។ លោក បានមានប្រសាសន៍ថា នៅក្នុងកំឡុងពេលទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល ៥ឆ្នាំមុន និងរយៈពេល៥ឆ្នាំចុងក្រោយនេះ លោកបានមើលឃើញថាប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងណាស់ ជឿនលឿន ជាប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន។ លោកបានបន្តថា កម្ពុជានឹងអាចបន្តការអភិវឌ្ឍកំណើរសេដ្ឋ កិច្ចកាន់តែខ្លាំងក្លាជាងនេះថែមទៀត ជាមួយនឹងវិស័យកសិកម្ម និងវិស័យទេសចរណ៍ ដែលប្រទេសនេប៉ាល់នឹងរៀនសូត្រពីប្រទេសកម្ពុជានៅក្នុងទំនាក់ទំនងទ្វេភាគីនេះផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអបអរសាទរ ចំពោះប្រទេសនេប៉ាល់ដែលបានបាញ់ឡើងនូវផ្កាយ​រណប satellite ទៅកាន់អាកាស នៅឆ្នាំ២០១៦​កន្លងទៅនេះដែលនេះជាបទពិសោធន៍ជោគជ័យមួយរបស់ប្រទេសនេប៉ាល់។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ស្ថានភាពនៅប្រទេសនេប៉ាល់ដែលបានវិវឌ្ឍន៍បានយ៉ាងល្អនាពេលចុងក្រោយនេះ ជាពិសេសក្នុងការបោះឆ្នោតដោយសេរី ស្ថេរភាពនយោបាយ និងសន្តិភាព ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីនេប៉ាល់។ ទន្ទឹមនឹងនេះ លោក ក៏បានមានប្រ សាសន៍ថា ទំនាក់ទំនងនៃប្រទេសយើងទាំងបានចាប់ផ្តើមនៅឆ្នាំ១៩៦៤មកម្ល៉េះ ហើយរហូតមកដល់ពេលនេះយើងមិនទាន់ដាក់អគ្គរដ្ឋទូតនៅក្នុងប្រទេសរៀងខ្លួននៅឡើយទេ ប៉ុន្តែកម្ពុជា សង្ឃឹមថា នាពេលអនាគត នឹងដាក់ឲ្យមានអគ្គរដ្ឋទូតក្នុងប្រទេសទាំងពីរទៅវិញទៅមក នៅពេលដែលប្រទេសយើងទាំងពីរមានកំណើនសេដ្ឋកិច្ចដល់កម្រិតមួយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ញ្ជាក់ថា យើងគួរតែខិតខំជំរុញ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត ព្រោះកន្លងមកនេះពេលលោកបានទៅទស្សនកិច្ចនៅប្រទេសនេប៉ាល់ ដោយក្រសួងការបរទេសប្រទេសនៃប្រទេសទាំងពីរបានចុះហត្ថលេខាទៅលើកិច្ចព្រមព្រៀងពិគ្រោះយោបល់ផ្នែកនយោបាយ ការទូត នៃប្រទេសទាំងពីររួចហើយ។ ទន្ទឹមនឹងនេះ លោកបានស្នើឲ្យបង្កើនល្បឿនថែមទៀតធ្វើយ៉ាងណាយើងត្រូវកំណត់ទិសដៅក្នុងការជំរុញទៅលើកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកទាំងអស់ ដែលជាផលប្រយោជន៍ទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា គួរតែជំរុញធ្វើយ៉ាងណាឲ្យមានកិច្ចព្រមព្រៀងទៅលើវិស័យដឹកជញ្ជូន អាកាសចរណ៍រវាងប្រទេសទាំងពីរ ព្រោះថាប្រទេសយើងទាំងពីរមានសក្តានុពលលើវិស័យទេសចរណ៍ផងដែរ។ កម្ពុជាមានទឹកដីអង្គដែលមានប្រាសាទជាច្រើនកំពុងទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន រីឯប្រទេសនេប៉ាល់ គឺជាទឹកដីដែលព្រះពុទ្ធបានប្រសូត្រ ជាកន្លែងទេសចរណ៍ផងដែរ ដែលយើងអាចសហការគ្នាឲ្យបានទូលំទូលាយថែមទៀត។ ពាក់ព័ន្ធលើវិស័យអប់រំរិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជំរុញឱ្យមានការផ្លាស់ប្តូរបញ្ញវ័ន្ត និងនិស្សិតរវាងប្រទេសយើងទាំងពីរផងដែរ។ ពាក់ព័ន្ធលើវិស័យទំនាក់ទំនងអន្តរជាតិ កន្លងមកនេះយើងបានគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ចំពោះប្រទេសកម្ពុជាដែលយើងជាបេក្ខភាពនៅក្នុងក្របខណ្ឌអង្គសហប្រជាជាតិឬ កិច្ចសហប្រតិបត្តិការទៅលើសង្គមសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី។ ប្រទេសនេប៉ាល់បានគាំទ្រប្រទេសកម្ពុជាជាសមាជិកមួយ ហើយកម្ពុជាក៏បានគាំទ្រប្រទេសនេប៉ាល់ជាបេក្ខភាពនៅក្នុងក្របខណ្ឌនៃកិច្ចសហការលើវិស័យគ្រឿងញៀននៅក្រុងក្របខណ្ឌអង្គការសហប្រជាជាតិផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...