Friday, April 19, 2019

រុស្ស៊ី៖ គ្រាន់តែមួយសប្តាហ៍ប៉ុណ្ណោះយន្តហោះបរទេស២២គ្រឿង លួចស៊ើបការណ៍សម្ងាត់តាមព្រំដែន!

(ម៉ូស្គូ)៖ កំឡុងពេលត្រឹមមួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះ យោធារុស្ស៊ីបានប្រទះឃើញ វត្តមានយន្តហោះឈ្លបការណ៍របស់បរទេស ២២គ្រឿង ដែលបានមកធ្វើការហោះហើរ ក្រវែលៗ នៅក្បែរដែនអាកាសនៃប្រទេសរុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០១៩។ យោងតាមការបញ្ជាក់ពីសារព័ត៌មានផ្លូវការរបស់យោធារុស្ស៊ី ក្រាស្នាយ៉ា ស្វេសដា (Krasnaya Zvezda) នាថ្ងៃសុក្រនេះ រុស្ស៊ីបានចល័តយន្តហោះចម្បាំង របស់ខ្លួនចំនួន ០៤លើក ដើម្បីឲ្យទៅទប់ស្កាត់កុំឲ្យយន្តហោះបរទេសទាំងនោះ ជ្រុលឆ្លងចូលមកក្នុងដែនអាកាសរបស់រុស្ស៊ី ហើយ ក៏ពុំមានការជ្រុលជ្រួសណាមួយនោះដែរ។ គួរជម្រាបថា វាពុំមែនជាលើកទីមួយឡើយ ដែលយោធារុស្ស៊ីបានប្រទះឃើញ យន្តហោះចារកម្មរបស់ប្រទេសដទៃ មកក្រឡឹងធ្វើសកម្មភាពឈ្លបយកការណ៍ នៅក្បែរព្រំដែននៃប្រទេសរបស់ខ្លួន ដោយកន្លងទៅក្នុងខែមេសា ដដែលនេះ រុស្ស៊ីបានប្រទះឃើញនូវ វត្តមានយន្តហោះឈ្លបការណ៍បរទេសចំនួន ២៧គ្រឿង នៅក្បែរដែនអាកាស ប្រទេសរុស្ស៊ី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...