Friday, April 19, 2019

ក្រុមចោរឆក់កាបូបជនជាតិបារាំងពេលចុះពីលើរថយន្ដ នៅខណ្ឌ៧មករា ពេលនេះកម្លាំងនគរបាលតាមចាប់ខ្លួនបានម្នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងស្រាវជ្រាវ

(ភ្នំពេញ)៖ ក្រុមចោរដែលធ្វើសកម្មភាពឆក់កាបូបជនជាតិបារាំងម្នាក់ ពេលចុះពីលើរថយន្ដដើរសំដៅចូលផ្ទះសំណាក់ នៅខណ្ឌ៧មករានោះ នៅពេលនេះកម្លាំងនគរបាលព្រហ្មទណ្ឌ តាមស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបានម្នាក់ នៅខណ្ឌទួលគោក។ របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ ដែលជាក្រុមចោរឆក់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវ R6 សង្កាត់បឹងកក់ ខណ្ឌទួលគោក ក្រោយរូបគេ និងបក្ខពួកផ្សេងទៀត ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវនេះ បានធ្វើសកម្មភាពនៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះសំណាក់គីម ទីតាំងផ្ទះលេខ៣១Eo ផ្លូវលេខ១២៥ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា។ មន្ដ្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ LAURENT LIEGER ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរទេសចរណ៍ ជនជាតិបារាំង។ ដោយឡែកជនសង្ស័យ ឈ្មោះ ម៉ឺន ចំរើនរិទ្ធី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូលំ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ការឃាត់ខ្លួននេះធ្វើឡើងដោយ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...