Friday, April 19, 2019

គ.ជ.ប៖ អត្តសញ្ញាណប័ណ្ណគំរូចាស់អស់សុពលភាព គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មិនអាចចុះឈ្មោះបោះឆ្នោតទេ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញខិត្តប័ណ្ណ បញ្ជាក់ឱ្យដឹងថា អត្តសញ្ញាណប័ណ្ណគំរូចាស់អស់សុពលភាព គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មិនអាចប្រើប្រាស់សម្រាប់ការចុះឈ្មោះបោះឆ្នោត នៅឆ្នាំ២០១៩ បានទេ។ នេះបើតាមខិត្តប័ណ្ណរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។ គ.ជ.ប បានឱ្យដឹងថា ដើម្បីចុះឈ្មោះបោះឆ្នោត បានប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានអាយុ១៨ឆ្នាំឡើង គឺកើតមុន ឬកើតត្រឹមថ្ងៃ ទី១ ខែសីហា ឆ្នាំ២០០១ ត្រូវមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្ត សញ្ញាណបម្រើឱ្យការចុះឈ្មោះ បោះឆ្នោត៕ ខាងក្រោមនេះ ជាខិត្តប័ណ្ណរបស់ គ.ជ.ប៖
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...