Tuesday, April 16, 2019

ព្រះវិហារបុរាណអាយុកាល «៨៥០ឆ្នាំ» នៅប៉ារីសត្រូវអគ្គីភ័យលេបត្របាក់, ប្រធានាធិបតី ម៉ាក្រុង សន្យាកសាងអគារនេះឡើងវិញ

(ប៉ារីស)៖ ព្រះវិហារកាតូលិកបុរាណ Notre-Dame ដ៏ល្បីល្បាញជាប្រវត្តិសាស្ត្រនៃទីក្រុង​ប៉ារីស ដែលមានអាយុកាល ៨៥០ឆ្នាំទៅហើយនោះ ត្រូវបានអគ្គីភ័យលេបត្របាក់ស្ទើរទាំងស្រុង កាលពីថ្ងៃចន្ទ ម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន BBC នារសៀលថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០១៩។ ការឆេះអគារខាងលើនេះ គឺបានបង្កការភ្ញាក់ផ្អើល និងសោកស្តាយជាពន់ពេក​ពីសំណាក់ប្រជាជនបារាំងគ្រប់រូប ហើយភ្លាមៗប្រធានាធិបតីលោក អេមម៉ានុយអ៊ែល ម៉ាក្រុង បានសន្យាធ្វើការស្តារ និងកសាងព្រះវិហារបុរាណនេះឡើងវិញឲ្យបាន។ ដោយឡែក​ក្រុម​ពន្លត់អគ្គីភ័យបានចំណាយពេលរហូតដល់ទៅ ៩ម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង។ គួរបញ្ជាក់ថា មូលហេតុដែលបង្កជាគ្រោះអគ្គីភ័យខាងលើនេះឡើង គឺមិនទាន់មានការបញ្ជាក់​ឲ្យច្បាស់លាស់នោះឡើយ ប៉ុន្តែបើតាមអាជ្ញាធរទីក្រុងប៉ារីស អគារព្រះវិហារបុរាណ Notre-Dame កំពុងស្ថិតនៅក្នុងការជួសជុលដោយក្រុមជំនាញនៅឡើយ។ លោកប្រធានាធិបតី​បារាំងបានទៅដល់កន្លែងកើតហេតុក្រោយអគ្គីភ័យរលត់ ហើយលោកបានចាត់ទុកថា នេះជាការសង្គ្រោះទាន់ពេល ដោយមិនបានបង្កឲ្យអ្វីកាន់តែអាក្រក់ជាងនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...