Tuesday, April 16, 2019

សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាព ផ្តល់ឱកាសឱ្យជនរួមជាតិ ប្រារព្ធពិធីបុណ្យតូចធំក្នុងប្រទេស ដោយគ្មានការភ័យខ្លាច ជាពិសេសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ស្របពេលដែលប្រជាពលរដ្ឋកំពុងកម្សាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សន្តិភាពបានធ្វើឱ្យកម្ពុជាកាន់តែរីកចម្រើនលូតលាស់ទៅមុខជានិច្ច។ សន្តិភាព បានផ្តល់ឱកាសឱ្យបងប្អូនជនរួមជាតិ និងក្មួយៗយុវជនប្រារព្ធពិធីបុណ្យតូចធំនៅក្នុងប្រទេសដោយគ្មានការភ័យខ្លាច ជាពិសេស ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ របស់ខ្មែរយើង។ ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យអាជ្ញាធរ មានមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្រួល និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានល្អ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ព្រមទាំងទេសចរបរទេសបានកំសាន្តសប្បាយនៅគ្រប់ទីកន្លែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ តាមរយៈទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «សូមអាជ្ញាធរ និងសមត្ថកិច្ចយកចិត្តទុកដាក់ជួយសម្រួល និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អ ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងកូនក្មួយ ព្រមទាំងទេសចរបរទេស បានកំសាន្តសប្បាយនៅគ្រប់ទីកន្លែង នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ»។ បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសសើរ ដល់ខេត្តព្រះសីហនុ ដែលបានរៀបចំ «សង្រ្កាន្តសមុទ្រ» ជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានកំសាន្តសប្បាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...