Friday, April 12, 2019

លោក ដូណាល់ ត្រាំ តែងតាំងអគ្គមេបញ្ជាការកងទ័ពជើងទឹកថ្មី ដែលមានតួនាទីសំខាន់ក្នុងការពង្រឹងឥទ្ធិពលអាមេរិក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំង​លោកឧត្ដមនាវី បៀល ម៉ូរ៉ាន (Bill Moran) ជាអគ្គមេបញ្ជាការកងទ័ពជើងទឹកថ្មី ខណៈមន្ត្រីកំពូលៗមួយចំនួនក្នុងរដ្ឋបាលលោក ត្រាំ ទើបតែត្រូវបានបណ្តេញ និងលាលែងពីតំណែងកាលពីថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០១៩។ លោក Bill Moran បច្ចុប្បន្នគឺជាមេបញ្ជាការ នៃកងនាវាអាមេរិក ហើយបើសិនជាមានការអនុម័តព្រឹទ្ធសភាអាមេរិក នោះលោកនឹងឡើងកាន់តំណែងជា​អគ្គមេបញ្ជាការកងទ័ពជើងទឹកថ្មី ជំនួសនាយឧត្តមនាវី ចន រីឆាដសុន (John Richardson) ដែលបានសម្រេចចិត្តចូលនិវត្តន៍ក្នុងវ័យ ៥៩ឆ្នាំ។ គួរបញ្ជាក់ថា លោក Bill Moran បានឡើងកាន់តំណែងជាមេបញ្ជាការរង នៃកងនាវាអាមេរិកចាប់តាំងពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ មកម្ល៉េះ។ ដោយឡែក​មន្ទីរបញ្ចកោណនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឱ្យដឹងថា លោក ត្រាំ ក៏បានតែងតាំងលោក រ៉ូប៊ឺត ប៊ឺក (Robert Burke) ឱ្យកាន់តំណែងជំនួសលោក Moran ផងដែរ។ កងទ័ពជើងទឹកអាមេរិក​ គឺមានតួនាទីសំខាន់បំផុតក្នុងការរក្សាការពារ អធិបតេយ្យភាពដែន​សមុទ្រ​ និងដែនដីឯនាយសមុទ្ររបស់អាមេរិក ព្រមទាំងរក្សាឥទ្ធិពលនៅទូទាំងសកលលោកផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...