Friday, April 12, 2019

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ជិតឈានចូលមកដល់នាពេលខាងមុខនេះ នៅអគារវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី និងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទទាំងអស់បានរៀបចំពិធីសូត្រមន្តនិងការសម្តែងរបាំត្រុឌដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងលើករាសីសម្រាប់ឆ្នាំថ្មី។ សូមទេវតាឆ្នាំថ្មីព្រះនាង ព្រះនាម ទុង្សាទេវី សូមឱ្យពរជ័យសិរីសួស្តី និងជួយតាមថែរក្សាបីបាច់ដល់ថ្នាក់ដឹកនាំ និងអស់លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្ត្រីឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួននិងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចការងារស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការដឹកនាំកសាងជាតិគោលនយោបាយអភិវឌ្ឍន៍ជាតិ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងថ្នាក់ក្រោមជាតិ និងការកាត់បន្ថយភាពក្រីក្រជាដើម និងប្រែក្លាយកម្ពុជាទៅ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...