Saturday, April 27, 2019

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតី សាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន

​​នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញធ្វើជាសាក្សី នៃពិធីចុះ​ហត្ថ​លេខា លើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៣ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះចុះហត្ថ លេខាដោយរដ្ឋមន្ត្រីនៃក្រសួង និងស្ថាប័នរបស់កម្ពុជាជាមួយភាគីធនាគាចិនដូចជា៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ , លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកឧកញ៉ា ពង់ ឃាវសែ ប្រធានធនាគារកាណាឌីយ៉ា។ សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា និងសាធា​រណរដ្ឋប្រជាមានិតចិន បានភ្ជាប់ទំនាក់ទំនងការទូតជាមួយ​គ្នានៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា ចិន ត្រូវបានតម្លើងទៅជា កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ នៅឆ្នាំ២០១៨ កម្ពុជានិងចិន បាន​រៀប​ចំ​នូវ​សកម្មភាពយ៉ាងអធឹកអធម អបអរសាទរខួប៦០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត ដែលរួមមាន៖ ១) ការផ្លាស់ប្តូរលិខិតជូនពររវាងថ្នាក់ដឹកនាំកំពូល ២) ពិធីជប់លៀងនៅស្ថានទូតចិន ក្នុងប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្រ្តី និងភរិយា លោក វ៉ាង​ យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការ​បរទេសចិន ព្រមទាំងជារឿយៗប្រទេសទាំង២ តែង​តែមានការផ្លាស់ប្តូរទស្សនកិច្ច ពីថ្នាក់ដឹកនាំកំពូលនៃប្រ​ទេសទាំងពីរផងដែរ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...