លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាយើងមានថ្ងៃឈប់សម្រាកច្រើនណាស់រហូតដល់ជាង២០ថ្ងៃក្នុងមួយថ្ងៃ បើប្រៀបធៀបនឹងប្រទេសសិង្ហបុរីមានត្រឹមតែជាង១០ថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតដែលបានបញ្ចប់ការសិក្សាឆ្នាំ២០១៧-២០១៨ សរុបចំនួនជិត២ពាន់នាក់ នៅវិទ្យាស្ថានាជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ស្នើសុំការយោគយល់ផងដែរចំពោះការកាត់បន្ថយថ្ងៃឈប់សម្រាកនេះព្រោះអ្នកដែលមករកស៊ីនៅកម្ពុជាមានផលវិបាកច្រើនពីការឈប់សម្រាកច្រើន។ លោកបានបន្ថែមថា ជំនួសឱ្យការកាត់បន្ថយថ្ងៃឈប់សម្រាក អាចនឹងបន្ថែមថ្ងៃឈប់សម្រាកសម្រាប់បុណ្យភ្ជុំរហូតដល់៥ថ្ងៃ និងបុណ្យចូលឆ្នាំខ្មែររហូតដល់៥ថ្ងៃផងដែរ៕


0 comments