កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៩ នេះ លោក ម៉ុន វុត្ថា នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គម្រោងក្រាលកៅស៊ូ AC ផ្លូវលេខ៥ ក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដែលមានប្រវែង
១.០០០ម៉ែត្រ ក្រាលកៅស៊ូ AC កំពស់ ០,០៥
ម៉ែត្រ និងទទឹង៨ ម៉ែត្រ គឺធ្វើឡើងដើម្បីផ្តល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីកែលំអរសោភ័ណភាពក្នុងក្រុងកំពង់ឆ្នាំង។
លោក ម៉ុន វុត្ថា បានឱ្យដឹងទៀតថា គម្រោងនេះ គឺមានការផ្តល់ថវិកាពីរដ្ឋបាលខេត្តកំពងឆ្នាំង ដោយគីរស្មឺវិស្វកម្ម និងមានការសហការ និងអបអរសាទរពីប្រជាពលរដ្ឋដោយធ្វើការសាងសង់ទៅបានដោយរលូន។ បើគិតត្រឹមថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៩ នេះ គម្រោងនេះសម្រេចបានប្រមាណ ៥០ ភាគរយហើយ។
តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានគិតគូរ និងជួយដោះស្រាយបញ្ហាប្រឈម និងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលា៕


0 comments