Monday, January 14, 2019

ប្រធានរដ្ឋសភាឡាវ កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា

ក្នុងឱកាសជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោកស្រី ផានី យ៉ាថូទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ បានថ្លែងកោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ។ ជំនួបនេះធ្វើឡើង នៅសណ្ឋាគារសុខាសៀមរាប ខណៈដែលលោកស្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវ ចូលរួមវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ នៅទឹកដីអង្គរ ព្រះរាជាណាចក្រកម្ពុជា។ ប្រធានរដ្ឋសភាកម្ពុជា និងឡាវ ក៏បានចុះអនុស្សារណៈយោគយល់គ្នាផងដែរ ក្នុងការពង្រឹងកិច្ចសហប្រតិការជាមួយគ្នា ឱ្យកាន់តែរឹងមាំថែមទៀត។ លោក ហេង សំរិន និងលោកស្រី ផានី យ៉ាថូទូ បានសម្តែងមោទនភាព ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានដំណើរការទៅដោយរលូន ជាពិសេសការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានាទាំងក្នុងតំបន់ និងសកលលោក។ លោកស្រី ផានី យ៉ាថូទូ បានថ្លែងអំណរគុណនិងអបអរសារទចំពោះការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ APPF លើទី២៧របស់សភាកម្ពុជាថាបានដំណើរល្អ ជាមួយខ្លឹមសារដែលមានសារៈសំខាន់។ ជាមួយគ្នានេះ លោកស្រី បានសង្កេតឃើញថាប្រទេសកម្ពុជា មានការីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលចុងក្រោយនេះ ដែលបង្ហាញឱ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលទើបតែទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៨។ លោកស្រីបានស្នើសូមប្រធានរដ្ឋសភាបន្តជំរុញកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំថែមទៀត ចាប់ពីថ្នាក់ដឹកនាំរហូតដល់គណៈកម្មការជំនាញ ជាពិសេសគួរបង្កើតឲ្យមានសិក្ខាសាលារួមគ្នា។ លោកស្រី ផានី យ៉ាថូទូ បានស្នើសូមរដ្ឋាភិបាលប្រទេសទំាងពីរ ជំរុញកិច្ចសហប្រតិបត្តិផ្នែកពាណិជ្ជកម្ម កម្ពុជា-ឡាវ ដែលនៅមានកម្រិតឱ្យបានកើនឡើង ហើយរដ្ឋសភាប្រទេសឡាវ បានថ្លែងអំណរគុណដែលកម្ពុជាបានសន្យាទិញថាមពលអគ្គិសនីផងដែរ។ លោក ហេង សំរិន ក៏បានកោតសរសើរចំពោះរដ្ឋសភាឡាវ ដែលបានរៀបចំកិច្ចប្រជុំប្រចំាឆ្នាំវេទិកាសភាអាស៊ី APPF លើកទី១៧ កាលពីឆ្នាំ២០០៩ ប្រកបដោយភាពជោគជ័យ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រសិទ្ធភាពរបស់វេទិកានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមរបស់តំបន់ គឺការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាព៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...