Wednesday, November 28, 2018

ការដំឡើងប្រាក់ខែកម្មករជារៀងរាល់ឆ្នាំ ដោយសារការខិតខំរបស់រាជរដ្ឋាភិបាល មិនមែនដោយសារការស្រែកដោយក្រុមណាមួយនោះទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងធ្វើកិច្ចការច្រើនណាស់ក្នុងការដំឡើងប្រាក់ខែកម្មករនិយោជិតជារៀងរាល់ឆ្នាំ ដែលការដំឡើងប្រាក់ខែនេះពុំមែនកើតឡើងដោយសារការស្រែករបស់ក្រុមណាមួយនោះទេ។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណជិត ២ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីនេះធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ពេលនេះអស់ពួកក្រុមឥតសាសនា ដែលធ្លាប់បានព្យាយាមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីបោះឆ្នោតឆ្នាំ២០១៣ទៀតហើយ។ ដូច្នេះក្រោយបោះឆ្នោតរួចហើយ គឺកម្មករបានឡើងប្រាក់ខែ ហើយដែលបានបញ្ជាក់កាន់តែច្បាស់ថា ពីមុនគេស្រែកថាកម្មករឡើងប្រាក់ខែ ដោយសារពួកគេទាមទារ ប៉ុន្តែពេលនេះអស់ពួកនេះទៅ ប្រាក់ខែនៅតែឡើងដដែល នេះបញ្ជាក់កាន់តែច្បាស់ថា ដោយសាររាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខិតខំដោះស្រាយទើបមានការ ដំឡើងប្រាក់ខែ មិនមែនដោយសារការស្រែកពីក្រុមណាមួយនោះទេ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...