Wednesday, November 28, 2018

មោទនភាពជាតិខ្មែរ៖ ល្ខោនខោលរបស់កម្ពុជាត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាផ្លូវការហើយ

អ្វីដែលមហាជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ល្ខោនខោលរបស់កម្ពុជាត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអបអរសាទរ ដែលបានដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងហ្វេសប៊ុកថា ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្តពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើងបានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។ បេតិកភណ្ឌវប្បធម៌រូបិយរបស់ជាតិយើងបានរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺលើឆាកអន្តរជាតិព្រមទាំងជាតួអង្គមួយដ៏លេចធ្លោរនៅលើវេទិកាបេតិកភណ្ឌពិភពលោកថែមទៀតផង។ សូមជម្រាបថា ប្រធានបទនៃការដាក់ «ល្ខោនខោល» ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកអរូបិយកាលពីពេលកន្លងទៅ ក៏ធ្លាប់មានការផ្ទុះប្រតិកម្មច្រើននៅលើបណ្តាញសង្គម Facebook និងប្រព័ន្ធផ្សព្វផ្សាយផងដែររវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋថៃក្នុងការទាមទារ ជាម្ចាស់កម្មសិទ្ធិសម្បត្តិវប្បធម៌មួយនេះ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...