Credited : KhmerTalking :
(ភ្នំពេញ)៖ តារាសម្ដែង និងជាពិធីករ លោក ប៉ែន ចំរ៉ុង ដែលធ្លាប់មានទំនាក់ទំនងស្នេហ៍ ជាមួយតារាសម្ដែង ភិន សុដាលីស ក្រោយពេលមានរឿងចម្រូងចម្រាស់ រហូតឈានដល់ដំណាក់កាល លែងលះគ្នារួចមកនោះ ដោយទើបតែមួយរយៈចុងក្រោយនេះ ស្ងប់ស្ងាត់ទៅវិញ មិនទាន់បាត់ចំហាយផង ថ្មីៗនេះ ស្រាប់តែបែកធ្លាយដំណឹង ដ៏គួរឲ្យចាប់អារម្មណ៍មួយទៀត ខណៈដែលលោក ប៉ែន ចំរ៉ុង ត្រូវបានគេមើលឃើញថា ឱបថើបមាត់គ្នា យ៉ាងស្អិតល្មួត ជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ ដែលត្រូវបានគេស្គាល់ ជាគូស្នេហ៍ថ្មីជាមួយនឹង បុរសល្មោមស្នេហ៍ លោក ប៉ែន ចំរ៉ុង ហើយពេលបានឃើញហើយ ពិតជាគួរឲ្យច្រណែនមែន។
តាមរយៈវីដេអូ មានរយៈពេលប្រមាណជាង ២នាទី គេសម្គាល់ឃើញនារីវ័យក្មេងម្នាក់ បានកាន់នំខួបកំណើតមួយ ព្រមទាំងហៅលោក ប៉ែន ចំរ៉ុង ថាប្ដីពេញៗមាត់ ដោយគ្មានលាក់លៀម អ្វីនោះឡើយ។ បន្ថែមពីនេះ នាងថែមទាំងបង្ហើរពាក្យជូនពរ ឲ្យស្វាមីមិនទាន់ចូលរោងការរបស់ខ្លួន ទៀតថា «សូមឲ្យបងកាន់តែមានភាពល្បីល្បាញទ្វេឡើង និងឈប់ខូចតទៅទៀត ហើយស្រឡាញ់នាងតែម្នាក់គត់»។ បន្ទាប់ពីមានការជូនពរ ពីសំណាក់គូស្នេហ៍ លោក ប៉ែន ចំរ៉ុង បានឱនទៅថើបមាត់ នារីម្នាក់នោះ យ៉ាងស្និទ្ធស្នាល ហាក់បីដូចជាមិនខ្មាសអៀន នឹងក្រសែភ្នែកមហាជន ទាល់តែសោះ»។
តាមការកត់សម្គាល់ នេះគឺជាលើកដំបូង ដែលគេបានឃើញ ប៉ែន ចំរ៉ុង ស្និទ្ធស្នាលជាមួយនារីផ្សេងទៀត ក្រោយពេលលែងលះជាមួយ ភិន សុដាលីស។ ទោះបីជាឡើងតុលាការ ប្ដឹងផ្ដល់ លែងលះគ្នាដាច់ស្រាច់ហើយក្ដី ប៉ុន្តែ ប៉ែន ចំរុង បានបន្សល់ទុកនូវតំណក់ឈាមកូនស្រីម្នាក់ ជាមួយអ្នកមេម៉ាយចាយរាង ភិន សុដាលីស ខណៈដែលឪពុកខាងស្រី មិនអនុញាតិ្តឲ្យខ្លួន បានជួបមុខកូនស្រីនោះទេ។ កន្លងមក ភិន សុដាលីស ធ្លាប់អះអាងថា មិនចង់ត្រឡប់ទៅរក ប៉ែន ចំរ៉ុង វិញនោះទេ ហើយនាងក៏មិនទាន់គិតគូ ចង់មានស្នេហាថ្មី នៅឡើយដែរ។
យ៉ាងណាមិញ តាមរយៈទង្វើរបស់ លោក ប៉ែន ចំរ៉ុង បានធ្វើឲ្យមហាជនមានភាពភ្ញាក់ផ្អើល ទន្ទឹមនឹងបង្ហើរពាក្យរិះគន់មួយចំនួន ព្រោះបុរសពោះម៉ាយរូបនេះ ហាក់សំបូរស្នេហ៍ខ្លាំង រហូតអាចទាក់ទាញចិត្តស្រីស្អាតឲ្យស្រឡាញ់ បើទោះបីជាពេលកន្លងមក លោកធ្លាប់មានគ្រួសារហើយក្ដី ប៉ុន្តែនៅតែមានប្រជាប្រិយភាព ចំពោះរឿងស្នេហាដដែល។
សូមទស្សនាវីដេអូ ដូចខាងក្រោម៖



0 comments