Tuesday, June 19, 2018

ប្រមុខ​រាជរដ្ឋាភិបាល​នឹង​ប្រកាស​គោលការណ៍​មួយចំនួន​ទាក់​ទាង​នឹង​ថ្លៃ​ប្រេង​នៅ​កម្ពុជា​

Credited: រស្មីកម្ពុជា : ភ្នំពេញ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រកាស​ចេញ​នូវ​គោលការណ៍​មួយចំនួន ទាក់ទង​នឹង​ថ្លៃ​ប្រេង​នៅ​កម្ពុជា ដើម្បី​បាន​កាត់បន្ថយ​ផលប៉ះពាល់ ដែល​ទាក់ទង​ទៅនឹង​ការឡើង​ថ្លៃ​ប្រេង​។ សម្តេច​តេ​ជោ​បាន​លើកឡើងថា បញ្ហា​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​កំពុង​ឡើងថ្លៃ ដែល​ពេលនេះ​វា​ក៏មាន​ផលប៉ះពាល់​ដល់​កម្ពុជា​។​ ​សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ នៅក្នុង​ពី​ធី​ប្រកាស​គោរមងារ​ជូន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ចំនួន ៨​រូប នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា​នេះ នៅ​វិមាន​សន្តិភាព​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា “​បញ្ហា​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​កំពុង​ឡើងថ្លៃ ដែល​ពេលនេះ វា​ក៏មាន​ផលប៉ះពាល់​ដល់​យើង​ហើយ ឥឡូវ​ការសិក្សា​ខ្ញុំ​នឹង​យក​ថ្ងៃទី​២៨ ខែ​មុខ​នេះ​នឹង ប្រកាស​ចេញ​នូវ​គោលការណ៍​មួយចំនួន ពាក់ព័ន្ធ​ជាមួយ​ថ្លៃ​ប្រេង​នៅក្នុង​ស្រុក​របស់​យើង ដើម្បី​បាន​កាត់បន្ថយ​ផលប៉ះពាល់ ដែល​ផ្តើមចេញ​អំពី​បញ្ហា​ការឡើង​ថ្លែ​ប្រេង ដោយសារ​ការកាត់បន្ថយ​ចំនួន​ផលិត​របស់​អង្គការ OPEC ចំណុច​ទាំងអស់នេះ វា​មាន​ផលប៉ះពាល់​សម្រាប់​យើង​”​។​ ​គួរ​បញ្ជាក់ថា តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ ប្រេងសាំង​ស៊ូ​ពែរ មួយ​លីត្រ​ថ្លៃ ៤៥០០​រៀល​, សាំង​ធម្មតា ១​លីត្រ ៤២០០​រៀល និង​ប្រេងម៉ាស៊ូត ៤០០០​រៀល​។​ ​នៅក្នុង​ឱកាស​នោះ ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ប្រកាស​ឲ្យ​ដឹងផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​និង​សិក្សា​អំពី​ការទម្លាក់​ថ្លៃ​ថ្លៃ​អគ្គិសនី​សម្រាប់​ប្រជាជន​ប្រើប្រាស់​ផង និង​សម្រាប់​ទាក់ទាញ​ជំរុញ​ការអភិវឌ្ឍ​ក្នុង​វិស័យ​ឧស្សាហកម្ម ដែល​ទាមទារ​នូវ​ការសិក្សា​ស្រាវជ្រាវ​។ បញ្ហា​នេះ​បាន​គណៈកម្មការ​សិក្សា​គោលនយោបាយ​សេដ្ឋកិច្ច ដែល​ដឹកនាំ​ដោយ​លោក អូន​ព័ន្ធ មុនី​រ័ត្ន បាន​សិក្សា​មួយ​ជំហាន​ហើយ​ហើយ​សម្តេច​នឹង​ប្រើប្រាស់​គោលនយោបាយ​នេះ​ជា​ក្របខ័ណ្ឌ​គោលនយោបាយ​សម្រាប់​រដ្ឋា​ភិ​បាល​អាណត្តិ​ទី ៦​នៅពេល​ខាងមុខ​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...