Tuesday, June 19, 2018

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង អ៊ុន ធ្វើ​ទស្សនកិច្ច​នៅ​ចិន នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​

Credited: រស្មីកម្ពុជា : ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង អ៊ុន កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​នៅ​ថ្ងៃ​អង្គារ​និង​ថ្ងៃ​ពុធ​ទី​២០​មិថុនា​គឺ​មួយ​សប្តាហ៍​បន្ទាប់ពី​កិច្ច​ជំនួប​កំពូល​ជាមួយ​ប្រធានាធិបតី​​អាមេរិក លោក ដូ​ណា​ល់​ត្រាំ ។ នេះ​បើ​យោងតាម​ទូរទស្សន៍​រដ្ឋ​CCTV របស់​ចិន​។​ ​ទូរទស្សន៍ CCTV​មិនបាន​និយាយថា​តើ លោក គីម ជុង អ៊ុន បានមក​ដល់ទី​ក្រុង​ប៉េកាំង​ឬ​យ៉ាងណា​នោះទេ​ប៉ុន្តែ​សន្តិសុខ​នៅតាម​ផ្លូវធំ​ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​​នៃ​ទីក្រុង​នេះ ត្រូវបាន​រឹតបន្តឹង​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ខណៈដែល​ក្រុម​អាជ្ញាធរ​បានរៀបចំ​សម្រាប់​ការមកដល់​របស់លោក​។​ ​ការធ្វើ​ទស្សនកិច្ច​នេះ​នឹង​ក្លាយជា​លើក​ទី​៣​របស់លោក​គីម ជុង អ៊ុន ទៅកាន់​ប្រទេស​ចិន​ចាប់តាំងពី​ខែមីនា​មក នៅពេល លោក​បានធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​បរទេស​ជា​​លើកដំបូង​ក្នុងនាម​ជា​មេដឹកនាំ​។​ ​សារព័ត៌មាន​ជប៉ុន​Nikkei បាន​និយាយ​រាយការណ៍​ទីក្រុង​ប៉េកាំង​ថា លោក គីម ជុង អ៊ុន កំពុង​ស្វែងរក​កា​រប​ន្ទូ​រ​បន្ថយ​ពី​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ជា​ថ្នូរ​នឹង​ការសន្យា​​របស់ខ្លួន​ដោយ​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​ហើយ​ត្រូវបាន​គេ​ជឿថា​កំពុង​ស្វែងរក​ការគាំទ្រ​ពី​ចិន​ចំពោះ​បញ្ហា​នេះ ។​ ​បន្ទាប់ពី​កិច្ច​ជំនួប​កំពូល​ជា​ប្រវត្តិសាស្ត្រ​អាមេរិក -​កូរ៉េខាងជើង​នៅ​សិង្ហ​បុរី​កាល​ពីមួយ​សប្តាហ៍​កន្លង​ទៅនេះ​ចិន​បាន​ស្នើឱ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​អាច​ពិចារណា​ការបន្ថយ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​សម្ពន្ធមិត្ត​សម័យ​សង្គ្រាមត្រជាក់​រប​ស់​ខ្លួន​នេះ ។​ ​ចិន​មិនមែនជា​អ្នកដើរតួ​ផ្ទាល់​នៅក្នុង​ជំនួប​ចរចា​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​នោះទេ ប៉ុន្តែ​ចិន​នៅតែ​រក្សា​ឥទ្ធិពល​ខ្លាំង​របស់ខ្លួន​នៅ​ពីក្រោយ​ឆាក​ចរចា​នេះ​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...