Wednesday, June 27, 2018

រថយន្ត​វៀតណាម​វ៉ា​ជែង​ទៅបុក​ឡាន​ដឹក​ថ្មៈ​ស្លាប់​ម្នាក់​រងរបួស​ធ្ងន់​ស្រាល​បួន​នាក់​នៅ​ផ្លូវជាតិ​លេខ​១

Credited: រស្មីកម្ពុជា : ​ស្វាយរៀងៈ​សេចក្តីរាយការណ៍​បញ្ជាក់​ថាមានមនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​និង​បួន​នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ភ្ញៀវ​វៀតណាម​ជែង​រថយន្ត​កុងតឺន័រ​រួច​ជ្រុល​ទៅបុក​រថយន្ត​បែន​ដឹក​ថ្ម​។​ ​ករណីនេះ​បានកើត​ឡើង​កាលពី​ម៉ោងជាង​៨​ព្រឹកថ្ងៃទី​២៧​ខែមិថុនា​ឆ្នាំ​២០១៨​នៅលើ​ផ្លូវជាតិ​លេខ​១​ស្ថិត​ក្នុងភូមិ លៀប ឃុំ កណ្តៀង​រាយ​ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង​។​ ប្រភពបញ្ជាក់ថារថយន្ត​ទេសចរ ក្រុមហ៊ុន​វ៉ាង​រ៉ិ​ច ប្រភេទ ៤៥​កៅអី ផ្ទុក​មនុស្ស ២៤​នាក់​(ស្រី ៧​នាក់) ក្នុងនោះ ជនជាតិ​វៀតណាម ១៨​នាក់ (ស្រី​៥​នាក់ ),ជនជាតិ​អា​មេ​រិចមួយនាក់ (ស្រី )ជនជាតិខ្មែរប្រាំ​នាក់ (ស្រី​មួយនាក់ )បាន​ប៉ះ​បុក​ជាមួយ​រថយន្ត​បែន​ដឹក​ដី បណ្តាលឲ្យ​មនុស្ស​ប្រាំ​នាក់( ស្រី​មួយ​នាក់ )ស្លាប់និងរបួស។ ក្នុងនោះ ​ស្លាប់​ម្នាក់ (​ប្រុស​ជនជាតិ​វៀតណាម​) រ​បួស​ធ្ងន់​ពីរនាក់ (​ខ្មែរម្នាក់​និង ជនជាតិ​វៀតណាមម្នាក់​),របួស ស្រាល ពីរនាក់ (ប្រុស ជនជាតិ​វៀតណាម )។ មូលហេតុ រថយន្ត​ទេសចរ​វ៉ា​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ។​ បើតាម​ប្រភព​ថា​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​យកមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​ពុំទាន់​មានការ​បញ្ជាក់​អំពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទេ​។​ប៉ុន្តែ​អ្នកស្លាប់​គឺជា​ជនជាតិ​វៀតណាម​ដែល​ជិះ​ក្នុង​រថយន្តក្រុង​។​ចំណែកអ្នកបើកឡានវៀតណាម បានរត់គេចបាត់ទាំងអ្នកបើកនិងព្រូ៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...