Thursday, April 5, 2018

កាន់តែអស្ចារ្យ! Samsung Galaxy S9 និង S9+ ជាប្រភេទទូរស័ព្ទបើកសករាជថ្មី នៃកំពូលកាមេរ៉ា

Credit: Fresh News

(ភ្នំពេញ)៖ ទូរស័ព្ទ Samsung Galaxy S9 និង S9+ កាមេរ៉ាដែលអាចប្តូររូបអ្នកទៅជា Emoji Galaxy S9 និង S9+ មិនត្រឹមតែជាកំពូល ទូរស័ព្ទដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងភ្ជាប់ជាមួយមុខងារដ៏រឹតតែអស្ចារ្យថែមទៀត ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែទទួលបានភាពងាយស្រួល និងទាន់សម័យ។

ក្នុងនោះផងដែរ ក៏មានមុខងារ AR emoji នៅក្នុងកាមេរ៉ា ដែលអ្នកអាចបង្កើត Emoji មានរូបរាងស្រដៀងនឹងអ្នកតែជារូបតុក្កតា និងមានគ្រប់ទឹកមុខ ផ្សេងៗ គ្នាដូចជា៖ សើច ញញឹម ភ្ញាក់ផ្អើល អៀន អន់ចិត្ត -ល។ នេះមានន័យថា អ្នកអាចកំណត់តួអង្គទាំងនោះ ជាខ្លួនអ្នកតាមរយៈមុខងារ AR emoji ហើយចែករំលែក AR emoji ទាំងនោះទៅក្នុងបណ្តាញទំនាក់ទំនងសង្គមនានា។

សម្រាប់តួអង្គនៅក្នុងនោះមានដូចជា៖ តួអង្គក្នុងរឿង Frozen, The Incredibles, Zootopiaហើយថ្មីៗនេះ ក្រុមហ៊ុនសាមសុង និង Disney បានសហការជាផ្លូវការក្នុងការបង្កើត AR emoji ដែលតួអង្គមានក្នុងរឿងរបស់ Disney គឺមីគីម៉ាវ និងមីនីម៉ាវ ហើយក៏មានតួអង្គជាច្រើនទៀត នឹងធ្វើការបញ្ចេញឲ្យប្រើប្រាស់ជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ។

មុខងារដ៏ឆ្នើមទាំងអស់នេះបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សជំនាន់ថ្មីដែលចូលចិត្តផ្តិតយករាល់សកម្មភាពសំខាន់ៗ ក្នុងជីវិតរស់នៅរបស់ពួកគេនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕

Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...