Credit: រស្មីកម្ពុជា
ព្រះសីហនុៈមនុស្ស៤នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងនិងម្នាក់ផ្សេងទៀតរបួសធ្ងន់សល់តែដង្ហើមចង្រិត។ចំណែកម៉ូតូទាំងសងខាងខូចខាតយ៉ាងដំណំបន្ទាប់ពីបុកគ្នាយ៉ាងពេញទំហឹងកាលពីព្រលប់ថ្ងៃទី៨ខែមេសានេះនៅបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៩៣/១៩៤មុខក្លោងទ្វារចូលវត្ត ភ្នំពេជ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្ត ព្រះសីហនុ ។
សេចក្តីរាយការណ៍បឋមដោយអ្នកឆ្លើយឆ្លងព័ត៌មានរស្មីកម្ពុជាប្រចាំខេត្តព្រះសីហនុបានបញ្ជាក់ថាជំហានដំបូងនេះគេពុំទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះទាំង៥នាក់នេះនៅឡើយដោយគ្រាន់តែដឹងថា ជាកម្មករសំណង់ និងកម្មកររោងចក្រ ព្រោះភ្លាមនោះក្រុមគ្រួសារបានមកដឹកយកទៅបាត់អស់។
ពុំទាន់មានការបញ្ជាក់អំពីមូលហេតុនៃការបុកគ្នាដែលបង្កសំឡេងលាន់ដូចរន្ទះនេះទេតែមានការ សន្និដ្ឋានថាម៉ូតូទាំងពីរមានល្បឿនមិនធម្មតាឡើយ។ព័ត៌មានលំអិតនឹងជូននៅពេលក្រោយ៕






0 comments