Credit: រស្មីកម្ពុជា
ភ្នំពេញៈក្រោយពីមានអំពើឃាតកម្មកម្លាំងសមត្ថកិច្ចខណ្ឌចំការមនសហការជាមួយកម្លាំងនគរបាលផ្សារដើមថ្កូវបានស្រាវជ្រាវតាមចាប់ខ្លួនឃាតករដែលសម្លាប់នារីម៉ាស្សានោះបានហើយកាលវេលាម៉ោង១២ថ្ងៃទី១៨ខែមេសាឆ្នាំ២០១៨ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ករណីឃាតកម្មខាងលើនេះ បានកើតឡើងកាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៣៦៥ ផ្លូវលេខ១៦៣ស្ថិតនៅ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។អាជ្ញាធរ បានសួរនាំក្រុមគ្រួសារសាកសពថា សពឈ្មោះ សួង លីនណា អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង មានកូនប្រុស២នាក់ ឈ្មោះ រិទ្ធិ រាជ្យ អាយុ ៥ឆ្នាំ ម្នាក់ទៀតអាយុ៣ឆ្នាំ ឈ្មោះ រិទ្ធិ សាក់ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងក្រុមគ្រួសារសាកសពបានឱ្យដឹងថាមុនពលកើតហេតុជនរងគ្រោះបានទូរសព្ទ័ទៅអ្នកផ្ទះនៅឯស្រុកថាមិនបានទៅស្រុកទេពីព្រោះជនរងគ្រោះអត់មានលុយទេបានទិញ់របស់របរគ្រឿងអលង្ការអស់ចាំពីរបីថ្ងែទៀតមានលុយបានទៅលេងស្រុក។ ពេលនោះជនរងគ្រោះក៏បានផ្ដាំផ្ញើបងប្អូនឱ្យជួយមើលថែរកូនគាត់ផង។លុះមកដល់ថ្ងែទី១៧ខែមេសាឆ្នាំ២០១៨ប្រជាពលរដ្ឋដែលរស់នៅជិតផ្ទះរបស់ជនរងគ្រោះក៏មានការភ្ញាក់ផ្អើលថាស្ដ្រីជនរងគ្រោះបានស្លាប់ក្នុងផ្ទះជួយមួយកន្លែងដែលនៅជិតកន្លែងគាត់ធ្វើការ។ប្រជាពលរដ្ឋបានទូរស័ព្ទទៅប្រាប់សាច់ញ្ញាតិជនរងគ្រោះទើបសាច់ញ្ញាតិបានទទួលដំណឹងក៏មកដល់ផ្ទះជួលដែលជនរងគ្រោះបានស្លាប់ ។ លោកហ៊ាង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមន បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ហុង សុខហេង អាយុ ៤១ឆ្នាំ ស្នាក់នៅកន្លែងម៉ាស្សា KS នៅផ្លូវ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ជាបុគ្គលិកហាងម៉ាស្សាKS កាន់ផ្នែកស្ទីមសូណា ។លោកនាយប៉ុស្តិ៍បន្តថា ជនសង្ស័យបានសារភាពថា មូលហេតុដែលឈានដល់ហ៊ានសម្លាប់នារីជាសង្សារនេះ ដោយសារប្រច័ណ្ឌនឹងនារីរងគ្រោះ ដែលចង់ចែកផ្លូវ និងឧស្សាហ៍និយាយសារសងគ្នារាល់យប់ តាមទូរស័ព្ទជាបុរសផ្សេង ៕




0 comments