Wednesday, April 18, 2018

ត្រៀម​កម្លាំង​ប្រាំបី​ម៉ឺន​នាក់​សម្រាប់​ការពារ​សន្តិសុខការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​

Credit: រស្មីកម្ពុជា

ភ្នំពេញៈ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​បញ្ជាក់​ថា កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចម្រុះចំនួន​ប្រាំបី​ម៉ឺន​នាក់ ត្រូវ​ប្រើប្រាស់​សម្រាប់​ចូលរួម​ការពារ​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែក​ក្កដា ខាងមុខ​។ ​ក្នុងនោះ ក៏​ប្រើ​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅតាម​ឃុំ សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ ប្រមាណ​ជាង​ពីរ​ម៉ឺន​នាក់​ផងដែរ​។ ការ​​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធី​បើក​វគ្គប​ណ្តុះ​បណ្តាល​គ្រូ​បង្គោល​ស្តីពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់​ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត របស់​គណៈបញ្ជាការ​ស​ន្តិ​សុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែមេសា នៅ​អគ្គស្នងការ​នគរបាល​ជាតិ​។​ វគ្គប​ណ្តុះ​បណ្តាលនេះមាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨-២០ ខែមេសា ដោយមាន​មន្ត្រីនគរបាល និង​កងរាជអាវុធហត្ថ​មកពី​បណ្តា​រាជធានី ខេត្ត​។​ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ថ្លែងថា វគ្គ​បណ្តុះបណ្តាល​នេះ មាន​រយៈពេល​៣​ថ្ងៃ ប៉ុន្តែ​ប្រធាន​បទ​៩ គឺ​សុទ្ធតែ​ពាក់ព័ន្ធ​ទៅនឹង​សកម្មភាព​សន្តិសុខ​នៃ​ការបោះឆ្នោត​ទាំងអស់ ។​លោក​ក៏បាន​ថ្លែង​អំណរគុណ​ចំពោះ​ស្ថាប័ន (​គ​.​ជ​.​ប​) ដែល​បាន​គាំទ្រ​និង​ផ្តល់ គ្រូ​ឧទ្ទេសនាម​បណ្តុះបណ្តាល​សម្រាប់​វគ្គ​សិក្សាការ​បោះឆ្នោត​។ សិក្ខាកាម​ដែល​បានបញ្ចប់​វគ្គ​នេះ​មាន​ភារកិច្ច ត្រូវយក​ចំណេះ​ជំនាញ​ទៅ​បង្ហាត់បង្រៀន​បន្ត​។​លោក​​បញ្ជាក់ថា “​កម្លាំង​ដែល​ត្រូវ​ចូលរួម​ការពារ​ការបោះ​ឆ្នោត​រហូតដល់​ទៅ ៨​ម៉ឺន​នាក់ ក្នុងនោះ​មកពី​កងយោធពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅតាម​ឃុំ​សង្កាត់ និង​ក្រុង ស្រុក ខណ្ឌ ប្រមាណ​ជាង​២​ម៉ឺន​នាក់​ផងដែរ​” ។ ​ជាមួយគ្នានេះ លោក​ក៏បាន​បាន​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ត្រង់ត្រាប់​ស្តាប់​គ្រូ​ឲ្យ​មែន​ទែន ដើម្បី​ក្តាប់ជាប់​គ្រប់​ខ្លឹមសារ និង​យកទៅ​បើក​វគ្គ​បណ្តុះបណ្តាល​តាម​អង្គភាព និង​រាជធានី ខេត្ត ឲ្យ​បាន​ទាន់ពេលវេលា ដោយហេតុថា នៅសល់តែ​១០១​ថ្ងៃ ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត​ហើយ សំណូមពរ​របស់​យើង​គឺ ត្រូវធ្វើ​ឲ្យ មន្ត្រី​ដែល​ចូលរួម​ការពារ​បោះឆ្នោត​ទាំងអស់ មានការ​យល់ដឹងបាន គ្រប់ៗ​គ្នា ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការគំរាមកំហែង​។​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ មាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ​។ ចំណែក​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខនេះ ដោយមាន​គណបក្ស​នយោ​បាយ​ជាច្រើន​ចូលរួម​ប្រកួតប្រជែង​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...