Friday, April 13, 2018

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ជ្រុះ​ចេញ​កាំភ្លើង​អាកា, ចូល​ពេទ្យ​ទាំង​ដៃ​ជាប់​ខ្នោះ​

ភ្នំពេញ​: នៅ​ម៉ោង​៨​:​៣០​​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ កាំភ្លើង​អាកា(AK)​មួយ​ដើម បាន​ជ្រុះ​ចេញ​ពីលើ​ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​បើក​ម៉ូតូទៅ​បុក​នឹង​ម៉ូតូ​មួយគ្រឿង​ទៀត បណ្តាល​ឲ្យ​រងរបួស​បាក់​ភ្លៅ នៅតាម​បណ្តោយ​ផ្លូវ​៥២៨​កែង​និង​ផ្លូវ​៣៣៧ ស្ថិតក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ​។​ ​ជនសង្ស័យ​ឈ្មោះ ចាន់ វិបុល អាយុ​២៥​ឆ្នាំ មុខរបរ​ជាង​ទឹក​ភ្លើង​នៅ​ក្រុមហ៊ុន​ម៉ុង​រិទ្ធី ស្នាក់​នៅផ្ទះ​លេខ​១៣១ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ខាងលើ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកហុងដាគុប​ជ្រុង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ព្រៃវែង 1D 8881 ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៣៧ ក្នុង​ទិស​ដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុចកើតហេតុ ដែលជា​ផ្លូវបំបែក​ក៏​បុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១៦ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ដែល​បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្តោយ​ផ្លូវ​៥២៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ការបុកនេះ បណ្តាល​ឲ្យ​ជនសង្ស័យ​រងរបួស​បាក់​ភ្លៅ។ទន្ទឹមនោះ ស្រាប់តែ​ឃើញ​មាន​កាំភ្លើង​អាកា​មួយ​ដើម​មាន​សភាព​ច្រេះ​ចាប់ និង​មាន​គ្រាប់​ពេញ​បង់ ជ្រុះ​ជិត​ខ្លួន​ជនសង្ស័យ​។ ចំណែក​ម៉ូតូ​ហុងដា​សេ​១២៥​មួយគ្រឿង​ទៀត បើក​រត់គេចខ្លួន​បាត់​ស្រមោល​។​ តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ខាងលើ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​បាន​ជិះ​ម៉ូតូ ទើបតែ​ចេញមក​ពី​ផឹកស៊ី​នៅផ្ទះ​របស់ខ្លួន ក្នុង​បំណង​ជិះ​ទៅផ្ទះ​របស់​ម្តាយ​នៅ​ម្តុំ​ទួល​សង្កែ​។ ហើយ​ពេលដែល​ជិះ​មកដល់​ក្បែរ​កន្លែងកើតហេតុ គេ​ក៏​ប្រទះឃើញ​កាំភ្លើង​អាកា​ច្រេះ​ស៊ី​នៅតាម​ចិញ្ចើមផ្លូវ ទើប​រូបគេ​រើស​កាំភ្លើង​នោះ យកមក​ដាក់​នៅខាងមុខ​ម៉ូតូ ហើយក៏​បាន​ជិះ​បន្តដំណើរ​ទៅខាង​មុខ​ទៀត ដោយ​ក្នុង​លក្ខណៈ​ភ័យ​ស្លន់ស្លោរ ទើប​បណ្តាល​ឲ្យ​គេ​ជិះ​ម៉ូតូ​ទៅបុក​ជាមួយនិង​ម៉ូតូ​មួយគ្រឿង​ទៀត​តែម្តងទៅ​។​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ហើយ​បាន​ដឹក​ជនសង្ស័យ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ទាំង​ដៃ​ជាប់​ខ្នោះ ដោយឡែក​កាំភ្លើង និង​ម៉ូតូ​របស់​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងកក់​ទី​១ ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​និង​សួរនាំ​ជនសង្ស័យ​បន្ថែម​៕
Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...