Tuesday, March 6, 2018

សហភាពសហព័ន្ធយុវជនកម្ពុជាប្រកាសជាផ្លូវការដំណើរការការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨ ក្រោមប្រធានបទ «សាទរមរតកដូនតា»


នៅព្រឹកថ្ងៃអង្គារ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០៦១ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសជាផ្លូវការនូវដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ព.ស. ២៥៦១-២៥៦២ គ.ស. ២០១៨ ក្រោមប្រធានបទ «សាទរមរតកដូនតា» ដើម្បីត្រៀមខ្លួនចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ នៅឧទ្យានជាតិអង្គរ ខេត្តសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៨របស់សហភាពសហព័ន្ធយុវជនកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ថា ការជ្រើសរើសយកប្រធានបទនេះគឺមានបំណងលើកយកនូវកេរ្តិ៍តំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនដូចជា៖ ការលេងល្បែងប្រជាប្រិយ របាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមតំបន់ផ្សេងៗ និងសិល្បៈទស្សនីយភាពជាច្រើនទៀត ដែលកម្មវិធីទាំងនោះនឹងប្រព្រឹត្តទៅនាបរិវេណខាងមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍អង្គរ ឃ្យុងយូ ផាប់ស្រ្ទីត និងសួនច្បារព្រះរាជដំណាក់ក្នុងខេត្តសៀមរាប ទឹកដីនៃអាណាចកក្រវប្បធម៌នៃព្រះរាជាណាចក្រកម្ពុជាដែលមានរយៈពេល០៤ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខាងក្រោម៖




Load disqus comments

0 comments

វីរុសបំប្លែងថ្មី Omicron បង្ករលកឆ្លងកូវីដ-១៩ លើកទី៤ ក្នុងប្រទេសអាហ្វ្រិកខាងត្បូង (Video inside)

(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង លោក Joe Phaahla បាននិយាយនៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ប្រទេសរបស់លោកកំពុងរង...